លេខ​​ទូរស័ព្ទ​​ដែល​​មិន​មាន​​ឯក​សារ​​សម្គាល់​​នឹង​ត្រូវ​​បិទ​​នៅ​ត្រឹម​​ខែវិច្ឆិកា​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (០៤ តុលា ២០១៦) ៖ នៅ​ខែវិច្ឆិការ​ខាងមុខ​ឆាប់ៗ​នេះ ក្រសួង​នឹង​បិទ​លេខ​ទូរស័ព្ទ​ទាំងឡាយណា ដែល​ទិញ​លេខ​មិនបាន​ប្រើប្រាស់​ឯកសារ​បញ្ជាក់​​អត្តសញ្ញាណ ក្រោម​ហេតុផល​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជាតិ​។​
នៅក្នុង​សេចក្តីណែនាំ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា បាន​បញ្ជាក់ថា​​ក្រសួងមហាផ្ទៃ

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បានសម្រេច​ឲ្យ​ស៊ីម​កាត​ឬ​លេខ​ទូរស័ព្ទ​​ទាំងអស់​ត្រូវមាន​អត្តសញ្ញាណ​សម្គាល់​ត្រឹម​ថ្ងៃទី​១ ខែវិច្ឆិកា​។​
សេចក្តីណែនាំ​នោះបាន​ប្រាប់​ឲ្យ​អ្នក​ចែកចាយ​ឬ​លក់​លេខ​ទូរស័ព្ទ​ទាំងអស់ រំឭក​ឲ្យ​អ្នកប្រើប្រាស់​ឲ្យ​ផ្តល់​ឯកសារ​សម្គាល់​លេខ​នោះ​ហើយ​ថា​បើ​ការ​រំ​ឮ​ក​នឹង​បិទ​បណ្តោះអាសន្ន ហើយ​អ្នកប្រើប្រាស់​មិន​ព្រម​ផ្តល់​ឯកសារ​សម្គាល់​ទៀត​នឹងត្រូវ​បិទ​លេខ​នោះ​ទាំងស្រុង​តែម្តង​។​
គួរ​បញ្ជាក់ថា ឯកសារ​សម្គាល់​ដែល​ក្រសួង​តម្រូវ​នោះ​មាន ពលរដ្ឋ​ទូទៅ​គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ចំពោះ​អ្នក​ប្រើ​លេខ​ស្ថាប័ន​មានការ​បញ្ជាក់​ពី​​ស្ថាប័ន ចំពោះ​ព្រះសង្ឃ​ប្រើ​សង្ឃដីកា និង​ចំពោះ​ជនបរទេស​ប្រើ​លិខិតឆ្លងដែន​និង​ទិ​ដ្ឋ​ការ​ស្នាក់នៅ​៕​​
2

Related Articles

Back to top button
Close
Close