គ្រោះថ្នាក់​ចរាចរណ៍ ម្សិល​មិញ ស្លាប់ ២នាក់​​ ៧​នាក់របួសធ្ងន់​ស្រាល​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២០ កញ្ញា ២០១៦) ៖ បើតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន នគ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែ កញ្ញា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើត​ឡើយ​ចំនួន ៣ លើក (​យប់​១​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន​២​នាក់ របួសធ្ងន់​ចំនួន​៤​នាក់ និង​របួសស្រាល​ចំនួន​៣​នាក់​។​

​គ្រោះថ្នាក់​ទាំង​៣​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត យានយន្ដ​សរុប​ចំនួន ៦ គ្រឿង រួមមាន ម៉ូតូ​ចំនួន​៥​គ្រឿង​, រថយន្ដ​ធុន​តូច ចំនួន​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​ចំនួន​១​លើក​, អាកាសធាតុ​១​លើក​, ប្រជែង​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ចំនួន​៦​នាក់​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស មាន ចំនួន ២.១៤១ គ្រឿង ក្នុង​នោះបាន​អប់រំ ចំនួន ៦៥៩ គ្រឿង និង​ពិន័យ​សរុប​ចំនួន ១.៤៨២ គ្រឿង​៕ ​

1

 

 

Related Articles

Back to top button
Close
Close