យកកាំ​ភ្លើង​ជ័រ​​ប្លន់​យាយចាស់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៧ និង ០០ នាទីល្ងាចថ្ងៃ ទី ០៤ ធ្នូ ២០១២ យាយម្នាក់បានរងរបួសបែកក្បាលក្នុងខណៈ ជនសង្ស័យពីរនាក់ស្លៀកពាក់ឯកសណ្ឋានជាសិស្ស សាលាបានជិះម៉ូតូមួយគ្រឿង យកកាំភ្លើងជ័រ ទៅវាយប្លន់យកទ្រព្យសម្បត្តិពីយាយចំណាស់ម្នាក់នៅតាមផ្លូវផ្សារ សំបួរ ស្ថិតនៅភូមិត្រពាំង ស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ សួន គឹមសន ភេទស្រី អាយុ ៥៩ ឆ្នាំ ត្រូវជាយាយ និងចៅប្រុសមានឈ្មោះ រឿន ដារ៉ា អាយុ ១៨ ឆ្នាំ អ្នកទាំងពីរស្នាក់នៅខេត្តកណ្តាល ។ ចំណែកជនសង្ស័យពីរនាក់ខាងលើនេះមិនបានស្គាល់អត្តសញ្ញាណទេ ព្រោះពួកគេបានជិះម៉ូតូរត់គេចខ្លួនបាត់ក្រោយកើតហេតុ។

បើតាមចៅប្រុសឈ្មោះ រឿន ដារ៉ា បាននិយាយថា មុនពេល កើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងឌុបយាយឈ្មោះ សួន គឹមសន ពីក្រុងតាខ្មៅ ឆ្ពោះទៅផ្ទះនៅខេត្ត កណ្តាលដោយជិះឆ្លងកាត់ភូមិសាស្ត្រខណ្ឌដង្កោ ពេលជិះមកដល់ចំណុចកើតហេតុខាងលើនេះស្រាប់តែមានជន សង្ស័យពីរនាក់ ស្លៀកពាក់ជារបៀបសិស្សសាលា ជិះម៉ូតូមួយគ្រឿងម៉ាកស្មាកឌុបគ្នា មកគៀររូបគេឲ្យអែបខាង រួចដកកាំភ្លើងជ័រពីចង្កេះភ្ជង់គំរាមឲ្យយាយឈ្មោះ សួន គឹមសន ប្រគល់កាបូបស្ពាយទៅឲ្យពួកគេ ប៉ុន្តែខណៈឈ្មោះ រឿន ដារ៉ា ឃើញពួកចោរប្រើកាំភ្លើងក៏រើបំរាស់បំណងតដៃ ត្រូវក្រុមចោរយកកាំភ្លើងជ័រវាយក្បាលមួយកាំភ្លើងបណ្តាលឲ្យបែកក្បាលហូរឈាមរង របួសធ្ងន់ធ្ងរ ក្រោយមកក្រុមចោរបានជិះម៉ូតូនិងយកកាបូបស្ពាយគេចខ្លួនបាត់ស្រមោស តែម្តងទៅ៕

ដោយ៖ ហេង នាង

ជនរងគ្រោះដែលត្រូវជនសង្ស័យយកកាំភ្លើងជ័រវាយបែកក្បាល

Related Articles

Back to top button
Close
Close