យុវជនអ្នកគាំទ្រលោក កឹម សុខា ១រូបត្រូវសមត្ថកិច្ចចាប់ខ្លួន​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៩ កញ្ញា ២០១៦) ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា នេះ ​អ្នកគាំទ្រលោក កឹម សុខា រាប់រយនាក់ប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ទាម ទារ ឲ្យ តុលា ការ ទម្លាក់ បទ ចោទ ប្រឆាំង លោក កឹម សុខា ដោយពួកគេអះអាងថា ការចោទលោក កឹម សុខា គឺធ្វើ​ឡើង​ក្រោម​ហេតុ​ផលន​យោបាយ។

ពេលកំពុងតវ៉ាលើកបដានោះ យុវជនម្នាក់ស្រែកឡើងឲ្យមានការតស៊ូទាមទារសេរីភាព និង​ទាម​ទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​ មេ​ដឹក​នាំ​គណ​បក្សប្រឆាំងរូបនេះ ក៏ត្រូវសមត្ថកិច្ចចាប់បញ្ចូនខណ្ឌ៧មករា។

នៅព្រឹកនេះ តុលាការភ្នំពេញបើកសវនាការប្រឆាំងលោក កឹម សុខា ប៉ុន្តែលោក កឹម សុខា និងមេធាវី៤រូបរបស់លោកមិនចូលរួមទេ ដោយ​អះ​អាង​ថាតុលាការធ្វើខុសនីតិវិធី៕

1

 

Related Articles

Back to top button
Close
Close