សម្តេចតេជោ ឲ្យក្រសួងសុខាភិបាលត្រៀមព្យាបាលពលរដ្ឋថ្ងៃទទួលទាននំបញ្ចុក

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (៧ មិថុនា ២០១៩) ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ កាល​ពី​ថ្ងៃទី០៦ ខែមិថុនា ម្សិល​មិញ​ សម្តេចតេជោ ហ៊ុន សែន បានឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះពិនិត្យឲ្យបានដិតដល់ ព្រោះខ្លាចមានការពុលនំបញ្ចុក។

សម្តេចបញ្ជាក់ថា ក្រសួងសុខាភិបាលត្រូវតាមដានដើម្បីជៀសវាង ការបន្ទោសគ្នាទៅវិញទៅមក។ ជួនកាលបើមានករណីពុលមែននៅថ្ងៃនោះពិតជាមកស្តីបន្ទោសសម្តេចទៀតហើយ។ សម្តេចក៏ឲ្យពលរដ្ឋនាំគ្នាហូបនំបញ្ចុកទៅមិនចាំបាច់ថ្ងៃ៩ មិថុនាអ្វីទេ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលលុបបំបាត់ក្រុមបុគ្គលដើរចាក់ថ្នាំ និងព្យាបាលជំងឺ គ្មានវិជ្ជាជីវៈ។ ការណែនាំបែបនេះរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្រោយពីមានបុគ្គល ជាច្រើនអះអាងថា ខ្លួនជាគ្រូពេទ្យ និងបានដើរចាក់ថ្នាំព្យាបាលជំងឺ ជូនពលរដ្ឋ ដោយគ្មានអាជ្ញាប័ណ្ណ ទទួលស្គាល់ ពីក្រសួងសុខាភិបាលនោះ៕

Related Articles

Back to top button
Close
Close