​ចាប់​ចៅ​អធិការ​និង​សង្ឃ ៤​អង្គ​​នាំ ​ស្រី​មក​ជក់​ថ្នាំ​ញៀន​ក្នុង​កុដិ

សារព័ត៌មាន​ Cambodia News/

កំពង់ស្ពឺ (០៨ កញ្ញា ២០១៦) ៖ កាលពីវេលាម៉ោង៨យប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦​ នគរបាល​ស្រុកភ្នំស្រួច បាន​ចាប់​ខ្លួនចៅអធិការវត្ត និងសង្ឃ៤អង្គ ទៀត​ដែល​សង្ស័យ​ថាបាននាំស្រីក្មេងៗ មក​ជក់​ថ្នាំ​ញៀន​ដល់ក្នុងវត្ត  រួចបានបញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការ​ដ្ឋាន​នគរបាល​ខេត្ត​។

បើតាមមន្ត្រីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា ​​មុនការ ឃាត់ខ្លួនចៅអធិការ និង​សង្ឃទាំង​៤​អង្គ នេះសមត្ថកិច្ចបានស៊ើបអង្កេតយូរមក ហើយៗនៅពេលសមត្ថកិច្ចសម្រុកចូលទៅ ឃាត់​ខ្លួន នារីក្មេងៗដែលគេសង្ស័យអង្គុយ ជក់ថ្នាំញៀនជាមួយនឹងសង្ឃទាំងនេះដែរ នោះ​បាន​នាំគ្នារត់គេចខ្លួន ។ ​

បើតាមមន្ត្រីដដែលឲ្យដឹងទៀតថា សង្ឃ៤អង្គដែលត្រូវបានចាប់ផ្សឹកខាងលើ នេះ​បាន​ឆ្លើយ​ថា ពួកគេជក់ថ្នាំញៀននេះគឺ ដោយសារចៅអធិការវត្ត ឱម ភក្តី ជាអ្នក នាំជក់៕

%e2%80%8b1

Related Articles

Back to top button
Close
Close