​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥ ​ខែធ្នូ ​ ​ស្លាប់​៧​នាក់​ របួស​១៤​នាក់​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (០៦ ធ្នូ ២០១៦) ៖ ​តាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦​បាន​កើតឡើង​ចំនួន​១០​លើក​។​ក្នុងនោះ​នាពេល​យប់ ចំនួន​៣​លើក​មាន​មនុស្ស​៧​នាក់ និង​របួសធ្ងន់​ស្រាល​១៤​នាក់​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​១០​គ្រឿង រថយន្ត​តូច​៥​គ្រឿង រថយន្ត​ធំ​៣​គ្រឿង​។​មូល​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​បើក​លឿន មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ ប្រជែង និង​បត់​គ្រោះថ្នាក់​៕

2

 

Related Articles

Back to top button
Close
Close