គំនូរ​​មួយ​​ផ្ទាំង​​ធ្វើ​​ឱ្យ​​សម្ដេច​​តេ​ជោ ​​ស្រក់​​ទឹក​ភ្នែក​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៨ សីហា ២០១៦) ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន និង រំភើបចិត្តជាខ្លាំងចំពោះផ្ទាំងគំនូរ ដែលគូរ និង រៀប​ចំដោយ​កុមារ​ នៅ​អង្គការ​ជំនួយ នៃ ក្ដីសង្ឃឹមសម្រាប់សហគមន៍ ឬ ហៅកាត់ថា H.H.C។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចេញ​ផ្សាយ​ឱ្យ​ដឹង។

តាមរយៈផ្ទាំងគំនូរនោះ យើងសង្កេតឃើញមានរូបសម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត អង្គុយជិតគ្នា ព្រម​ទាំង​មាន​កុមារ​ប្រុស​ស្រី​អង្គុយ​លើរ​ទេះ​រុញលើកដៃសំពះ និង មានពាក្យពេចន៍ជូនពរជាច្រើន ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

គួរកត់សម្គាល់ផងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងទទួលបាននូវការគោរពជូនពរចេញពីបេះដូងបងប្អូនប្រជាពលរដ្ឋ, យុវជន និង កុមារជាច្រើន ដែលសម្ដេចទាំងទ្វេបានជួបសាកសួរសុខទុក្ខពួកគេដោយផ្ទាល់នាពេលកន្លងមក៕

1

Related Articles

Back to top button
Close
Close