ផ្ទុះ​​គ្រាប់​​បែក​​អត្តឃាត​​នៅ​​កណ្ដាល​​ទី​​ក្រុង​​បេ​រ៉ូ​ត​​បណ្ដាល​​ឲ្យ​​មនុស្ស​​ ២​នាក់​​រង​​របួស​​​

សារព័ត៌មាន​​ Cambodia News/

លីបង់ (១៣ មិថុនា ២០១៦) ៖ សាក្សី និងសន្តិសុខនិយាយថា ការផ្ទុះមួយបានប៉ះទង្គិចចំកណ្ដាលទីក្រុងបេរ៉ូត នៅខាងក្រៅសាខាមួយនៃធនាគារ Blom Bank របស់​ប្រទេស​លី​បង់​បណ្ដាល​​ឲ្យខូចខាតអគារ។ មិនមានសេចក្ដីរាយការណ៍ពីមនុស្សបាត់បង់ជីវិតឡើយ ប៉ុន្តែមនុស្ស ២នាក់រងរបួសស្រាល។ រីឯ​មូល​ហេតុ​នៃ​ការ​បំផ្ទុះ​យ៉ាងណានោះ គេនៅមិនទាន់បានដឹងភ្លាមៗទេ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសលីបង់បានប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា វាច្បាស់ណាស់ថា ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នេះ​ដាក់គោលដៅលើធនាគារ Blom Bank។

សូមបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែក ពីសំណាក់ក្រុមមិនស្គាល់អត្តសញ្ញាណ នៅ​កណ្ដាល​ទី​ក្រុង​បេរ៉ូត​របស់​ប្រទេសលីបង់នេះ កើត​ឡើង​អំឡុង​ពិធី​បុណ្យ​រ៉ាម៉ាដាននៃសាសនាអ៊ីស្លាម៕

4

 

Related Articles

Back to top button
Close
Close