គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ មេសា ស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល៣១នាក់

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១៩ មេសា ២០១៦) ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ​ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក ក្នុង​នោះ​យប់​ ៤​លើក បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៧​នាក់ ( ស្រី ៣​នាក់ ) រង​របួស​ធ្ងន់ ១០​នាក់​ ( ស្រី ៣​នាក់ ) និង​រង​របួស​ស្រាល ២១​នាក់ ( ស្រី ៨​នាក់ ) ។​

នៅ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍ ទាំង ៨​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៣​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន ២​គ្រឿង រថយន្ត​ធុន​ធំ ៣​គ្រឿង និង​យាន​ផ្សេងៗ ចំនួន ១​គ្រឿង ។ ចំណែក​អ្នក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មិន​ពាក់​ពួក​សុវត្ថិភាព រួមមាន ៥​នាក់ (​យប់ ១​នាក់​) ។​

ប្រភព​ព័​ត៌​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក (​ស្លាប់ ២​នាក់​) , មិន​ប្រកាន់​ស្ដាំ ២​លើក (​ស្លាប់ ៣​នាក់​) , ប្រជែង​គ្រោះថ្នាក់ ១​លើក (​ស្លាប់ ២​នាក់​) , បត់​គ្រោះថ្នាក់ ២​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ។​

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥​លើក ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ១​លើក និង​ផ្លូវលំ ចំនួន ២​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ១​លើក រថយន្ត​ធុន​ធំ ១​លើក និង​គោយន្ត ២​លើក ។​

យោង ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្ត​បន្ទាយមានជ័យ ​២​លើក ស្លាប់ ៥​នាក់ (​ស្រី ៣​នាក់​) របួស ៨​នាក់ (​ស្រី ២​នាក់​) ខេត្ត​ក្រចេះ ១​លើក ស្លាប់ ១​នាក់ របួស ១៥​នាក់ (​ស្រី ៨​នាក់​) និង​ខេត្ត​បាត់ដំបង ១​លើក ស្លាប់ ១​នាក់ ៕

Capture

 

Related Articles

Back to top button
Close
Close