លទ្ធផល​ប្រឡង​បាក់​ឌុប ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល ​នឹង​ប្រកាស​នៅ​រសៀល​នេះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៩ កញ្ញា ២០១៩) ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​​ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃទី​១៩ សីហា ២០១៩ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​មណ្ឌល​ខេត្តកណ្ដាល នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩នេះ និង​នៅតាម​មណ្ឌល​ប្រឡង​ផ្សេងៗ​ទៀតនៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ក្រសួង​បន្តថា ដំណើរការ​ស្រង់​បូក​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃទី​១៩ សីហា ២០១៩ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់ ហើយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ឡើយ​។

គណៈកម្មការ​ស្រង់​បូក​ពិន្ទុ​ទាំងអស់ គោរព​តាម​បទបញ្ញត្តិ​បានល្អ និង​អនុវត្តន៍តាម​កម្រង​ភារកិច្ច ប្រកបដោយ​ភាព​ហ្មត់ចត់ ស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​​

Related Articles

Back to top button
Close
Close