ចាប់ពីថ្ងៃ១៧ធ្នូ សីតុណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ក្នុងកម្រិត១៧-១៨អង្សារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ ធ្នូ ២០១៥) ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះថ្ងៃទី១៤ធ្នូនេះបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងទទួលឥទ្ឋិលខ្យល់មូសុងឦសាននិងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន ។
យោងតាមការព្យាករណ៍ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ធ្នូ ២០១៥ ជ្រលងសម្ពាធខ្ពស់នេះ នឹងបង្កើនឥទ្ឋិពលកាន់តែខ្លំាងមកលើព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់ខ្ពង់រាបនិងទំនាបកណ្តាលភាគពាយ័ព្យ ។
កត្តានេះនឹងធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់នៅបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ និង ខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាមានពី ១៨-២០អង្សារសេ និងអតិបរមាមានពី២៥-២៧អង្សារសេ ។ ខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរមាមានពី ១៧-១៨អង្សារសេ និងអតិបរមាមានពី ២៣-២៤អង្សារសេ ៕