ចន ច័ន្ទលក្ខិណា ទម្លាយអាថ៌កំបាំងឈឺចាប់ ជាមួយអតីតស្វាមី
សារព័ត៌មាន Cambodia News/
ភ្មំពេញ ៖ ថ្មីៗនេះម្ចាស់សាម៉ីខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្តចេញមុខ ទម្លាយការឈឺចាប់នោះ ក្រោយពីមានអាណិក ជនខ្មែរ រស់នៅឯក្រៅប្រទេសម្នាក់ បានធ្វើការបកអាក្រាតស្វាមីនាង ដោយនៅក្នុងនោះ នាងបានសរសេរបង្ហោះនៅលើ Facebook ថា “អរគុណបងស្រី ដែលបានបកស្រាយ រឿងនេះគឺខ្ញុំលាក់ទុក១០ឆ្នាំតែម្នាក់ឯង។
សូម្បីតែឪពុកម្តាយខ្ញុំក៏ខ្ញុំមិនប្រាប់ផង ព្រោះតែខ្ញុំស្រលាញ់ប្តីពេក មិនចង់ឲ្យពួកគាត់មានរឿង ដឹងហើយថាបើប្តីនិងឪពុកម្តាយយើង ឈ្លោះគ្នាអ្នកដែលពិបាកគឺយើង គាត់យកម្នាក់ស្រីណឹងទៅក្បាលឆាយ មិនមែនម្តងទេ។
នៅក្នុងសារនោះ អ្នកនាងបានរៀបរាប់ទៀតថា “ មានថ្ងៃមួយដែលខ្ញុំឈឺចាប់ គឺនៅពេលដែលខ្ញុំទៅថតរឿងនៅទីនោះ (ក្បាលឆាយ) មានបងប្អូនប្រជាពលរដ្ឋច្រើន បានប្រាប់ខ្ញុំពីទង្វើស្មោគគ្រោគរបស់គាត់ ពេលនោះបេះដូងខ្ញុំស្ទើរ តែស្រក់ឈាមទៅហើយ ៕