លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មាន
Cambodia News/
កាលពីថ្ងៃទី១២ខែមីនា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញសួរសុខទុក្ខអ្នកទទួលខុសត្រូវនិងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននៃស្ថាប័នព័ត៌មានមជ្ឈិមសំខាន់ៗដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោកបានតាងនាមគណៈអធិបតីនៃមហាសន្និបាតនិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន សម្តែងការសួរសុខទុក្ខនិងថ្លែងអំណរគុណចំពោះអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មានទាំងអស់គ្នាដែលបានចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកនេះ ។
លោក Zhao Leji បានលើកឡើងថា ស្ថាប័ននានាបានបំពេញភារកិច្ចនយោបាយដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សយ៉ាងល្អប្រសើរ ។ រំពឹងថា អ្នកទាំងអស់គ្នានឹងបន្តអភិវឌ្ឍនិងប្រើប្រាស់ឱ្យបានល្អនូវប្រភពព័ត៌មានដ៏សម្បូរបែបដែលបានពីរបបសភាតំណាងប្រជាជន ការងារនៃសភាតំណាងប្រជាជននិងតំណាងនៃសភាតំណាងប្រជាជន ដើម្បីរួមគ្នាពិពណ៌នាអំពីរឿងរ៉ាវរបស់ប្រទេសចិននិងរឿងរ៉ាវអំពីប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលឱ្យបានល្អ ៕