ស្នេហាប្រុសស្រឡាញ់ប្រុស ​តួឯក​ប្រុស​ស៊ីដាចម៉ូតូ​បុរស​ជា​តួឯក​ស្រី

សារព័ត៌មាន​​​ Cambodia News/

​ភ្នំពេញ (០៥ កក្កដា ២០១៧) ៖ ស្នេហាប្រុសស្រឡាញ់ប្រុស ខណៈ​ឌុ​ប​គ្នា​ទៅ​រក​ផ្ទះសំណាក់ តួ​ប្រុស​ធ្វើ​ជា​ស្រី​រវល់​ចូល​ទៅ​សួរ​តម្លៃ ក៏​ត្រូវ​តួ​ប្រុស​ជិះ​ម៉ូតូ​យក​ទៅ​បាត់​ស្រមោល ក៏​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់។

​​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ កក្កដា ស្ថិត​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ខណ្ឌចំការ​មន ក្រោយ​ពី​ពួក​គេ​ទាំង​២​នាក់​ទាក់ទង​គ្នា​តាម​ឆាត និង​បាន​ជួប​មុខ​គ្នា ​។

ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ ឈ្មោះ​ជា ជ័យ​វឌ្ឍនៈ អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​ឯកជន ស្នាក់​នៅផ្ទះ​លើ​ផ្លូវ​លេខ​៤២៨ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

នៅ​មុន​ពេល​កើតហេតុ​នោះ បុរស​រង​គ្រោះ​និង​ជនសង្ស័យ​បាន​ស្គាល់គ្នា​តាម​​ឆាត​ហ្វេ​ស​ប៊ុ​ក ដោយ​មានឈ្មោះ​ពិសិដ្ឋ អាយុ​២៥​ឆ្នាំ និង​បាន​ណាត់ជួប​គ្នា​នៅ​ម៉ាត​តេ​ឡា​ក្បាលថ្នល់ ដោយ​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១AT-៦៥០៧ មួយ​គ្រឿង តែ​ម្នាក់ឯង​ទៅ​ជួប ។

​ក្រោម​មក​​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ឌុប​គ្នាទៅ​​ផ្ទះសំណាក់​ បុរស​ជា​តួឯក​ប្រុស​នៅ​អង្គុយ​លើ​ម៉ូតូ ហើយ​បុរស​ជា​តួឯក​ស្រី (​ជន​រង​គ្រោះ​) ចុះ​ទៅ​សួរ​តម្លៃ​ផ្ទះ​សំណាក់ ​ដោយ​កំពុង​តែ​សួរនាំ ក៏​ស្រាប់តែ​បុរស​ម្នាក់​នោះ​ជិះ​ម៉ូតូ​យក​ទៅ​បាត់​ស្រមោល​តែ​ម្តង ៕

6

Related Articles

Back to top button
Close
Close