យូរី​ រង​ការ​វាយ​ប្រហារ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណា​ម​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (១២ មីនា ២០១៥) ៖ ព្យុះ​រិះ​គន់​បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មី​ទៅ​លើ​ពិភព​តន្ត្រី​ខ្មែរ​​​​​​ នៅ​​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀត ណាម​បាន​ចំអក​ឡកឡឺយ​​​​ ​លើ​​ការ​សម្ដែង​ក្បាច់​​រាំ​ និង​សាច់​ភ្លេង​​​ ក្នុង​បទ​របស់​តារា​ចម្រៀង​សាន់​ដេ​កញ្ញា យូរី នៅ​ឆាក​តន្ត្រី​​ពី​ខេត្ត​រតនគិរី​​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។​

បណ្ដាញ​​ព័ត៌មាន​វៀតណាម​ វាយ​ប្រហារ​ថា​​​​​សាច់​ភ្លេង​ និង ​ក្បាច់​រាំ​ ​របស់​តារា​​ពូកែ​​​លេង​ស្តាយ៍​សក់​ មុខ និង​សំលៀកបំពាក់​ យូរី ​​គឺ​ពិត​​ជា​​​បាន​ចម្លង​ចេញ​ពី​​បទ​ល្បី​​កក្រើក​របស់​វៀតណាម​ Vũ điệu cồng chiêng។ ​

ព័ត៌មាន​វៀតណាម​​​និយាយ​បែប​បង្អាប់​​​ទៀត​​ថា​​ ស្ទីល​រាំ​​បទ​ I will dance for ever របស់​យូរី ​នេះ​​​ជា​ Version ខ្មែរ​នៃ​បទ​ Vũ điệu cồng chiêng ដែល​ទទួល​ការ​ពេញ​និយម​ភ្លូក​ទឹក​ដី​ តាម​រយៈ​សាច់​ភ្លេង​រណ្ដំ ​និង​ចង្វាក់​រាំ​ដ៏​សិច​ស៊ី រហូត​មាន​ការ​ថត​វីដេអូ​ Cover រាប់​ភ្លេច​​ពី​យុវវ័យ​វៀតណាម៕

8

 

Related Articles

Back to top button
Close
Close