​លី​ម៉ារីណា ​ប្រកាស​ឈប់​ពី​សិល្បះ ​និង​គ្រោង​បើក​ជំនួញ​ធំ​

Cambodia News

ភ្នំ​ពេញ​​​៖​ ​តា​រា​ស​ម្តែង​ ​​និ​ងប​​ង្ហា​ញម៉ូ​ត​សា​ច់​ស​ម៉​ត់ខៃ​ ​នាង​​ ​លី ​​ម៉ារីណា ​បានប្រ​កាស​​ជំហ​រ​ដ៏​គួឲ្យភ្ញា​ក់​ផ្អើល​ប​ន្ទា​ប់​ពី​នា​​ងបា​ន​ឈា​ន​ជើ​​ង​ជាន់​​ដីស្រុ​ក​ខ្មែ​រ​វិញ​ថា​ ​នា​ងបា​​នស​ម្រេ​ច​ចិ​ត្ត​មិ​ន​ចូ​លលុ​ក​លុ​យ​នៅ​​ក្នុង​ស​ង្វៀន​សិ​ល្បះ​បន្ត​ទៀ​​តឡើ​យ​ ​​ខ​ណះពេ​ល​ដែលនា​ង​គ្រោ​ង​នឹង​បើ​ក​ជំនួ​ញ​មួ​យ​ផ្ទាល់​ខ្លួ​ន​ ​ហើ​យ​នា​ង​នឹង​ចូ​ល​​រោ​ងកា​រ​នៅ​ក្នុង​ដំ​ណាច់​ឆ្នាំ​២​០​១​៣​ខាង​មុ​ខ​នេះ​ជា​មួ​យនឹ​ង​គូ​ដណ្តឹង​​ដែល​ជា​អា​និក​ជ​ន​ខ្មែ​ររ​ស់​នៅ​អាមេ​រិ​ក​លោ​ក​ ​សា​ត​ ​ចា​ន់ ​ថន​។​

111នេះជាកា​រប្រ​កា​ស​ជំ​ហរ​ដ៏គួ​ឲ្យ​ភ្ញា​ក់​ផ្អើល​មួ​យ​ស​ម្រា​ប់តា​​រាស​ម្តែ​ង​រា​ងខ្ព​​ស់​ស្រ​​ឡះរូ​ប​នេះ ​បន្ទា​ប់​ពី​នា​ង​បាន​ស​ម្ងំ​លា​ក់​ខ្លួ​នមួ​​យរយះ​ ​ក្រោ​ម​រឿង​អា​ស្រូ​​វ​មា​នទំ​នា​ក់​ទំ​នង​​ស្នេហា​​ជាមួ​យម​ន្ត្រី​ថ្នា​ក់​ធំ​ម្នាក់​ ​ដែ​លទំ​នា​ក់​ទ​ន​ងលា​ក់​កំ​បាំ​ងនេះ​បាន​គំ​រា​ម​កំហែ​ង​ដ​ល់អា​យុ​ជី​វិត​រ​ប​ស់នា​ង​ថែម​ទៀ​ត​​ផង​។​

​ទោះ​ជាយ៉ា​ង​ណា​ក្រោ​យព័​ត៌​មា​ន​នេះហា​ក់​មាន​កា​រ​ស្ង​ប់ស្ងា​ត់​ទៅវិញ​នោះ​ លី​ ​ម៉ា​រីណា​ បា​ន​លេច​ម​ក​សា​រជា​ថ្មី​ ​ដោយ​ប​ណ្តើ​រ​ជាមួ​យ​គូ​ដណ្តឹ​ង​រប​ស់​នា​ងគឺ​លោ​ក​ សា​ត​ ​ចាន់​ថ​ន​ ដែ​ល​ជា​អនិក​ជ​ន​ខ្មែរ​រ​ស់​នៅស​ហ​រ​ដ្ឋអា​មេ​រិ​ក។​ ​កា​រប​ង្ហា​ញវ​ត្ត​មា​ននៅ​ក្នុ​ង​ស្រុ​កខ្មែរ​ជា​ថ្មីរបស់​លី​ម៉ា​រី​ណា​ ​ណា​ពេ​ល​នេះ​ក្រោ​យ​ពេ​ល​ដែ​ល​​​មា​នដំ​​ណឹង​លេ​ច​លឺ​ថា​ ​នា​ង​ត្រូ​វបា​ន​ទទួ​ល​កា​រ​លើក​​លែង​ត្រា​​​ប្រណី​​​ពី​​​សំ​ណា​ក់​​​នា​រី​ម្នា​ក់​ដែ​ល​​តាំ​ង​​​ខ្លួ​ន​​​ជា​​ជំ​ទា​វ​​ ​ដែ​ល​​​ធ្លា​ប់​​​គម្រា​ម​ផ្តា​ច់​ជីវិ​ត​រ​ប​ស់​​​នាង​​​នោះ​​​។

​កា​រ​​​ប​ង្ហាញ​​​ខ្លួន​​ប្រកប​​​ដោ​យ​​កា​រ​​​ភ្ញាក់​​​ផ្អើ​ល​រប​ស់​​​លី ម៉ា​រី​ណា​ នា​​​ពេ​ល​​​​នេះ​ ​មិន​​​ត្រឹម​​តែ​ដើ​ម្បី​​លាង​​ស​ម្អាត​​ឈ្មោះ​​​ពី​​​រឿង​​​អា​ស្រូវ​​​នោះ​​​ទេ ​ប៉ុ​ន្តែ​នាង​ក៍​មា​ន​គម្រោ​ង​បើក​​ជំនួ​ញ​​ធំ​​មួយនៅក្នុងស្រុក​ខ្មែ​រ​មក​ដែ​រ​ ​។​

លី​​​ ​ម៉ាលី​ណា​ ​បា​នអះ​អា​ង​ប្រា​ប់ក្នុ​ងជំ​នួ​ប​ផ្ទាល់​នៅ​ក្នុ​ង​ពិធីភ្ជា​ប់​ពា​ក្យ​រ​បស់​ក​ញ្ញា​ ​ភិន​ ​សុ​ដា​លី​ស​ កា​ល​ពី​ថ្ងៃ​ទី​៣​១ ​ខែ​មី​នា​ ​ឆ្នាំ២​០១​៣​ក​ន្ល​ង​ទៅ​នេះថា​​​ ​នា​ង​មា​នបំ​ណងនិ​ង​បើក​មុ​ខ​ជំ​នួ​ញមួ​យ​នៅ​ក្នុ​ងស្រុ​ក​ខ្មែ​រ​ ដែ​ល​ជំ​នួញ​មួ​យ​នេះគូ​ដ​ណ្តឹ​ងរ​ប​ស់​នា​ងកំ​ពុ​ង​តែ​ទំនា​ក់​ទំ​ន​ងដៃ​គូ​មិ​ត្តភក្តិ​ស្និ​ត​ស្នាល​ពូ​កែ​ខា​ងជំ​នួ​ញ​នៅស​ហ​រ​ដ្ឋ​អាមេ​រិ​ក។​

​បើទោះ​បី​ជា​ជំនួ​ញ​ដែ​ល​គ្រោង​នឹ​ង​បើ​កនេះ​មិ​នត្រូ​វ​បា​នលី​ម៉ា​រី​ណា​ ​ ប​ញ្ជា​ក់​ឲ្យ​បា​នច្បា​ស់​ក៍​ដោយ​ ​ប៉ុន្តែ​បើ​តា​មប្រ​ភ​ព​ដែ​លស្និ​ត​នឹ​ង​តា​រារូ​ប​នេះ​បា​ន​បង្ហើ​ប​ថា​ ​ខ្សែច​ង្វា​ក់​ពា​ណិជ្ជ​ក​ម្ម​ដែ​ល ​ម៉ា​រី​ណា​ មា​ន​ចំ​ណា​ប់អា​រ​ម្ម​ណ៍​យ៉ាង​ខ្លាំ​ង​នោះ ​គឺ​កា​រ​នាំយ​ក​ផ​លិ​ត​ផល​ថែ​រក្សា​ស​ម្រ​ស់ ​ដែ​ល​មា​នម៉ា​ក​យីហោ​ល្បី​ៗ​ ​ពីអាមេ​រិ​ក មក​ល​ក់​​​នៅ​​ស្រុ​ក​ខ្មែ​រ។​ ​នា​ង​ទំ​ន​ងជា​បើ​ក​ហាង​ធំមួយ​ ​ដើ​ម្បីតាំ​ង​ល​ក់​ផ​លិ​តផ​ល​ទាំ​ង​នោះ​ទៀត​ផ​ង ​ដែ​ល​នឹង​ត្រូ​វ​ចំ​ណា​យទុនរា​ប់​ស៊ិ​បម៉ឺ​ន​ដុ​ល្លា​រ ​។​​​

​ពាក់​ព័​ន្ធ​ទៅនឹង​អាជី​ព​សិ​ល្បះវិញ​ ​លី​ ​ម៉ារីណា ​មិ​ន​បាន​និ​យា​យ​អ្វីឲ្យ​បា​ន​វែ​ង​ឆ្ងាយ​ឡើយ​ ​ដោយ​នា​ង​បា​នប​ញ្ជាក់​ដោ​យ​ខ្លី​ថា ​កា​រ​ងា​រសិ​ល្បះ​នា​ង​នឹង​មិន​ចូ​ល​ប្រឡូ​ក​ជា​ថ្មី​ឡើ​យ ​ដោ​យ​សា​រ​តែនា​ង​ត្រូ​វ​ទទួ​ល​រា​ប់រ​ង​ភា​រះ​កិ​ច្ចកា​រងា​រ​ដែ​ល​គូដ​ណ្តឹ​ង​រ​ប​ស់​នាង​បា​ន​ផ្ត​ល់ឲ្យ​នា​ពេល​នេះ​។​

​ការ​អះ​អា​ង​មិន​ឈា​ន​ជើ​ង​ចូល​ក្នុ​ងសិល្បះ​ជាថ្មី​នេះ​ត្រូ​វបា​ន​គិ​ត​ថា​ លី​ ​ម៉ា​រីណា ​ហា​ក់​នៅ​តែមា​ន​កា​រ​ខ្លា​ចញ​ញើ​ត​នៅ​ក្នុ​ង​ការ​ហ​ក់​ចូ​ល​សិល្បះ​ជា​ថ្មី ​ប​ន្ទា​ប់ពី​វិ​ថី​មួយ​នេះបា​ន​ធ្វើ​ឲ្យ​នា​ង​ជួប​នូ​វ​រឿ​ង​អាប់​អួ​រ​ ​និង​ក្លា​យ​ជាស្រ​មោ​លតា​ម​អ​ន្ទង​តាម​ប្រា​ណរ​ប​ស់​នា​ង​នោះ។​

​យ៉ា​ង​ណាក៍​ដោ​យ​ពា​ក់​ព័​ន្ធទៅ​នឹ​ង​ទំ​នា​ក់​ទំ​នង​ស្នេ​ហា​ត្រី​កោណ​ដែ​ល​បា​ន​កើត​ឡើ​ង​កន្ល​ង​ម​ក​នោះ ​លី​ ​ម៉ារី​ណា​ ​មិ​នបា​ន​ធ្វើ​ការ​អ​ត្ថាធិ​ប្បា​យឲ្យ​បា​នច្បា​ស់​ឡើ​យ​ ប៉ុ​ន្តែ​គេ​នៅ​ចាំបា​ន​ថា​ ​ក្រោយ​ពេ​ល​ដែ​ល​នាង​បា​នឈា​ន​ជើ​ង​ជាន់​ដី​ស្រុ​ក​ខ្មែ​រជា​ថ្មី​នោះ​នា​ង​ធ្លាប់​បានអះអា​ង​ប្រា​ប់អ្ន​ក​សា​រ​ព័​ត៌​មាន​ក្នុ​ង​ស្រុ​ក​ថា ​នា​ង​មិ​នមា​ន​រឿ​ងដូចការចោទ​ប្រ​កាន់​នោះ​ឡើ​យ​ ​ ដោ​យ​នា​ង​បា​ន​លើក​ហេ​តុ​ផ​ល​ថា​ រឿ​ង​រ៉ា​វកន្លង​ម​ក​គឺកើ​ត​ចេ​ញពី​កា​រ​​​ច្រណែ​ន​​​ឈ្នានីស​ដោ​យ​ក្រុម​មនុ​ស្ស​មិ​ន​ស្គាល់​មុ​ខ​ប៉ុណ្ណោះ​៕​ ​ស.រ

13-copy-5523

Related Articles

Back to top button
Close
Close