នគរបាល​ប្រឆាំង ​បទ​ល្មើស​​សេដ្ឋ​កិច្ច​ ក្រសួង​មហា​ផ្ទៃ​ ដុត​កម្ទេច​ឱសថ​ ខូច​គុណ​ភាព​ចោល​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២៨ វិច្ចកា ២០១៤) ៖ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះបានដុត កម្ទេចឱសថខូចគុណភាព ដែលរឹបអូសបានពី ឈ្មួញកាលពី ពេលកន្លងមក ។

ពិធីដុតកម្ទេចនេះ មានការចូលរួមពីលោក ជា សុម៉េតធី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ។

លោក ជា សុម៉េតធី បានឲ្យដឹងថា ឱសថខូចគុណភាព ទាំងអស់នោះ សរុបជាង៥តោន ហើយបើគិតជាទឹកប្រាក់ ប្រមាណជាង ១លានដុល្លារអាម៉េរិក ៕

4

 

Related Articles

Back to top button
Close
Close