លោកអគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាក៏បានលើកឡើងថា បច្ចុប្បន្ននេះដោយសារបច្ចេកវិទ្យាជឿនលឿនពិសេសនោះមានស្មាតហ្វូនអាចធ្វើឲ្យអ្នកសារព័ត៌មានទាំងអាជីពមិនអាជីពអាចប្រើបាននៅគ្រប់កន្លែងទាំងអស់ ។ លោកបញ្ជាក់ថា ៖«បច្ចេកទេសជឿនលឿន ឬស្មាតហ្វូននាបច្ចុប្បន្ននេះបានជួយដល់ពាក្យថា«បដិវត្តន៍ឆ្ពោះទៅកាន់វិមជ្ឈការនៃអំណាចសារព័ត៌មាន» មានន័យថា កាលពីមុនអំណាចព័ត៌មានធំៗនៅកណ្តាលក្រុង ប៉ុន្តែពេលនេះមិនចាំបាច់ទេ វិមជ្ឈកាដល់ភូមិ ឃុំ សង្កាត់អាចផ្សព្វផ្សាយបាន» ៕

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៩ កក្កដា ២០២១) ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សាសារព័ត៌មានតាមប្រព័ន្ធ Zoom meeting ស្តីពី «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេស ប៊ុក» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដោយមានអ្នកចូលរួមមកពីបណ្តាអង្គភាពសារព័ត៌មានប្រមាណ១០០នាក់។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺផ្តោតទៅលើក្រមសីលធម៌ ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក ដែលអាចបង្កអោយមានបច្ច័យអវិជ្ជមាន កើតចេញពីការផ្សាយផ្ទាល់ដោយខ្វះវិជ្ជាជីវៈ និងបង្ហាញពីតួនាទីក្រសួងព័ត៌មាន ចំពោះអ្នកកាសែតដែលមិនមានវិជ្ជាជីវៈ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​ថ្លែង​ថា វិស័យព័ត៌មាននៅកម្ពុជា មានការរីកចម្រើន ពិសេសសារព័ត៌មានតាមបណ្តាញសង្គម ប៉ុន្តែក៏ជួបនូវបញ្ហាមួយចំនួន ដែលអ្នកសារព័ត៌មានមួយចំនួនមិនបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា អ្នកណាក៏អាចក្លាយជាសារព័ត៌ មានបានដែរ តែសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ និងត្រូវមានក្រិតក្រម និងសីលធម៌។

ជាមួយ​គ្នា​នោះ​ លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា អ្នកសារព័ត៌មានតាមហ្វេសប៊ុក បានផ្តល់ព័ត៌មានទាន់ហេតុការណ៍ពីព្រឹត្តិការណ៍ផ្សេងៗ ប៉ុន្តែបញ្ហាចោទធំបំផុតគឺអ្នកអត្ថាធិប្បាយពេលផ្សាយផ្ទាល់ បញ្ចេញមតិខ្លួនឯង ការប្រើប្រាស់ភាសា រឺពាក្យពេចន៍អសុរស អសីលធម៌ជាដើម៕

Related Articles

Back to top button
Close
Close