សាន សុម៉ាលី ឆេះកន្ទុយ ពេលមានគេជេរថា ជាស្រីខូច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កញ្ញា ២០១៤) ៖ តារាស្រីដែលនិយមលេងស្ទីល បញ្ចេញសាច់បង្អួតសម្រស់ដើមទ្រូង មិនប្រណីដៃ កញ្ញា សាន សុម៉ាលី ថ្មីៗនេះបានទទួលរងព្រនង់ នៃការរិះគន់ ដោយមិនសំចៃមាត់ ពីបុរសវ័យក្មេងម្នាក់ ដោយបុរស ម្នាក់នោះបានហៅ នាង ថា “មុខដូចស្រីខូច” បង្ហាញនៅក្នុង Chat មួយរវាងគេនិងនាង ហើយបន្ទាប់ពី ឃើញសម្តីបែបនេះភ្លាម បានធ្វើឲ្យតារាស្រីរូបនេះ ផ្ទុះកំហឹងឈួលចុងច្រមុះ ខឹង បុរសនោះយ៉ាងខ្លាំង ។
សម្រាប់សំឡេងនៃការរិះគន់ ចំពោះតារាស្រីសាច់សរ កញ្ញា សាន សុម៉ាលី នេះមិនមែនជាលើកទី១ទេ សម្រាប់នាងដោយកន្លងមកនាងធ្លាប់ ទទួលរង ការរិះគន់លើការ បញ្ចេញសាច់ការតុបតែងខ្លួន ជាដើម ប៉ុន្តែនាងមិនធ្លាប់ត្រូវ បានអ្នកណា ចេញមុខជេរប្រមាថនាង នៅចំពោះមុខថាជាស្រីខូចឡើយ ទើប តែ ពេលនេះមានបុរសម្នាក់បាន សរសេរនៅក្នុង Chat ជាមួយនាង ថាមុខ នាងដូចជាស្រីខូច ។
តាមរយៈពាក្យមួយឃ្លាយ៉ាងខ្លី មានន័យគ្រប់គ្រាន់ក្នុងការប្រមាថ ទៅលើតារា សម្តែងស្រីរូបនេះ ត្រូវ បានម្ចាស់សាម៉ីខ្លួន កញ្ញា សុម៉ាលី យកមកបង្ហោះជា សាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ ដោយនាងបានសរសេរសារ បញ្ចេញកំហឹងជាភាសាខ្មែរយ៉ាងខ្លីតបទៅបុរសម្នាក់នោះថា “ អានរក មុខហែង លេខហែង ហែងចាំមើល អញធ្វើបាន……..” ។
នាងបានសរសេរបន្ថែម ដោយមានចេតនារៀបរាប់ប្រាប់ អ្នកគាំទ្រទៀតថា “មិត្តទាំងអស់គ្នាជួយគិតខ្ងុំ មានរូបថតវាមានលេខវា វា Message មកជេរខ្ងុំ វាខឹងខ្ងុំមិនដែលលេងជាមួយវាទេ ចឹងអាចដាក់ គុកប្តឹង វាបានហេ អានរក …..”។
បើទោះបីជាតារាស្រីរូបនេះ បានបង្ហើបឲ្យដឹងថា នាងចង់ដាក់ពាក្យប្តឹង បុរស ម្នាក់នោះ ក៏ដោយតែនាង មិនបានបញ្ជាក់ច្បាស់ថាចំណាត់ការមួយនេះ នាង និងធ្វើនៅពេលណាឡើយ? ហើយរឿងរ៉ាវចាប់ផ្តើម មានដោយសារមូល ហេតុអ្វីច្បាស់លាស់ទេ ៕