​កញ្ញា អៀ ម៉េង​លិ ហៅ “​អូន​ម៉ី​” ​បង្អួត​សម្រស់​កក្រើក​បេះដូង​អ្នកគាំទ្រ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១២ មិថុនា ២០២០) ៖ តារា​សម្តែង​សិច​ស៊ី​វ័យក្មេង​កញ្ញា អៀ ម៉េង​លិ ហៅ “​អូន​ម៉ី​” បានបង្ហាញ​រូប​សម្រស់ ដ៏​ស្រស់ស្អាត​ជាថ្មី​ទៀតហើយសម្រាប់​ដើមខែ​មិថុនា ដែល​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍ ហើយ​ជាពិសេស​បុរសៗ​នាំគ្នា​គយគន់​រូបថត​របស់​នាង​។​

​រូបថត​ថ្មី​របស់ អូន​ម៉ី​បានបង្ហាញ​សម្រស់​និង​ស្នាមញញឹម​របស់​នាង​ជាច្រើន​សន្លឹក ដែល​បង្ហោះ ទាំង​លើ​ផេ​ក​និង​គណនី​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​អ្នកគាំទ្រ​របស់​នាង​ពេញចិត្ត​មើល​ហើយ​សរសើរ​។

​រូបថត​របស់ អូន​ម៉ី បាន​បង្ហោះ​ជា​បន្តបន្ទាប់​ជាច្រើន​សន្លឹក​កាលពី​ថ្ងៃទី​០៩​ខែមិថុនា​ឆ្នាំ​២០២០ ដោយ​ក្នុងនោះ​រួមមាន​ទាំង​រូបថត​នាង​បាន​ថត​ស្ព​ត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ផលិតផល​ថែរក្សា​សក់ និង ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​ម៉ាក​ល្បី​មួយ​បង្ហាញ​លើ​បណ្តាញ​សង្គម​ផងដែរ​។​

​សូម​រំលឹកថា តារា​សម្តែង​ល្បី​កញ្ញា អៀ ម៉េង​លិ ជា​តារា​ស្រី​ត្រូវ​មហាជន​ចាប់អារម្មណ៍​តាំងពី​ចូល​សិល្បៈ​ដំបូង ខណៈ​នាង​ល្បី​ជា​ក្មេងស្រី​ស្រស់ស្អាត​តាំងពី​តូច​ ហើយ​មាន​ដើមទ្រូង​ធំ មិន​កែកុន ឬ អាចនិយាយបាន​ថា​នាង​មាន​រូប​សម្រស់​និង​រូបរាង​ដើមទ្រូង​ដ៏​ធំ​ពី​ធម្មជាតិ​៕

Related Articles

Back to top button
Close
Close