តារា​ខ្មែរ​​ប្រាប់​ពី​គម្រោង​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុ​ង​ឆ្នាំ​ថ្មី​

ឆ្នាំ២០១២បានរសាត់បាត់ ដោយជម្រួសមកវិញនូវឆ្នាំ២០១៣​ គឺជាការចាប់ផ្តើមនូវឆ្នាំថ្មីដែលមនុស្ស ភាគច្រើនបានតាំងចិត្តរបស់ខ្លួនថា នឹងរៀបចំធ្វើយ៉ាងណាឲ្យឆ្នាំថ្មីដែលបានចូលមកនេះនាំមកនូវ ភាពជោគជ័យ និងជម្រះចោលនូវរឿងអាក្រក់ទាំងឡាយណាដែលបានកើតមាននៅក្នុងឆ្នាំចាស់។

បើយើងក្រឡែកមើលពីបញ្ហាជិវិតក្នុងចង្កោមអ្នកសិល្បះខ្មែរវិញ គេសង្កេតឃើញថា មួយចំនួននៅក្នុងឆ្នាំចាស់គឺបានហុចនូវ ផ្លែផ្កាជាច្រើន ខណះពេលដែលមួយចំនួនទៀតបានជួបនឹងវាសនាអកុសល្យជួបរឿងអាម៉ាស់ ការនិរាសព្រាត់ប្រាស់ និងបង្ហូរ ទឹកភ្នែក។

យ៉ាងណាក៍ដោយសម្រាប់ឆ្នាំថ្មីដែលបានឈានមកដល់នេះតារាមួយចំនួននៅតែបង្ហាញ នូវជំហររបស់ខ្លួនក្នុងការទាញយក កេរ្តិ៍ក្នុងវិថីសិល្បះដែលខ្លួនកំពុងតែដើរនេះ ​ប្រកបដោយភាពជឿជាក់ និងមោនះភាព។

តើពួកគេទាំងនោះមានគម្រោងធ្វើអ្វីខ្លះនៅក្នុងឆ្នាំថ្មី២០១៣នេះ?

តារាសម្តែងដែលទើបតែបាក់បែកជាមួយសង្សារដែលជាជនជាតិកូរ៉េ នាង មាស សម្ជស្ស បានប្រាប់ពីគម្រោងរបស់នាងនៅ ក្នុងឆ្នាំថ្មីនេះថា នាងមាន​គម្រោង​បង្ហាញ​មុខ​​​ឲ្យ​បាន​ គ្រប់សកម្មភាពនៅក្នុងដំណើរលើវិថីសិល្បះរបស់នាង ព្រម​ជា​មួយ​នឹងការ​​បញ្ចេញ​ស្ទីល​តុប​តែង​កាយ​ឲ្យ​បាន​ប្លែកជាងឆ្នាំចាស់​។ ប៉ុន្តែ​នាង​មិន​បញ្ជាក់​ថា ក្នុង​នោះ​នឹង​មាន​​ផែន​ការ​​បញ្ចេញ​ឈុត​ស៊ិច​ស៊ី​តាម​លំនាំ​តារា​ចូល​ចិត្ត ​សម្ញែង​ដើម​ទ្រូង​ខ្លះ​ ឬ​យ៉ាង​ណា​នោះ​ទេ។ នាងទំនង​ជា​ប្រឹង​​រំលេច​ដំណឹង​មិន​ប្រក្រតី​ពី​​ក្នុង​ជីវិត​ឯក​ជន​របស់​ខ្លួន​ផង ដើម្បី​កុំ​ឲ្យ​គេ​ថានាង ឥឡូវ​មិន​មាន​អ្វី​ថ្មី ក្នុង​ការ​សរសេរ​ និង​តាម​ដាន​ខ្លាំង​ពេក នៅ​លើ​ប្រព័ន្ធ​ព័ត៌មាន​​។

121116_06នាង​បញ្ជាក់​ថា ដើម​ឆ្នាំ​២០១៣នេះនាងនឹង​ក្លាយ​ជា​តារា​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ម្ដង​ទៀត បន្ទាប់​ពី​នាង​​នឹង​​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ប្លែក ហើយ​ចេញ​មុខ​ឲ្យ​បាន​ច្រើន ទាំង​​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​ក្នុង​កម្មវិធី​​សិល្បៈខាង​ក្រៅ។ការអះអាងរបស់នាង នាពេលនេះគឺ​គាប់​ជួន​ជា​នាង​​សម្អាង​​លើ​ខ្សែ​រឿង​«​កូន​ឥត​ខាន់​ស្លា» និង​ខ្សែ​រឿង​«​ព្យុះ​ស្នេហ៍​សេសាន» ដែល​នឹងត្រូវ​​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០១៣​​នេះ ទើប​នាង​កាន់​តែ​មាន​ជំនឿ​ចិត្ត​។ ចំណែក​រឿង​​លាត​ត្រដាង​ជីវិត​ឯក​ជន​ថ្មីៗ ​នាង​ក៏​ត្រៀម​រួច​ជា​ស្រេច​ផង​ដែរ ដើម្បី​ឲ្យ​មាន​មុខ​នៅ​លើ​ទំព័រ​កាសែត​​ឲ្យ​បាន​គគ្រឹកគគ្រេង​ដូច​មុន បើ​ទោះ​ជា​ដំណឹង​នោះ នាង​យល់​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​បន្តិច​បន្តួច​ក៏​ដោយ​។

ចំណែកពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិត្តា បានអះអាងដែរថា នៅក្នុង​ដើម​ឆ្នាំ​២០១៣​នេះ ​អ្នក​នាង​នឹង​​បង្ហាញ​មុខ​​ក្នុង​កម្មវិធី​ថ្មី​ៗ មិន​តិច​ជាង​២​កម្មវិធី​នោះទេ ខណៈដែល​ក្នុង​នោះ​ក៏​មាន​កម្មវិធី​ពីរ​បីទៀត គឺ​អ្នក​នាង​នឹង​រៀប​ចំ​ឲ្យ​ពិធីការិនី​ផ្សេង​ចេញ​មុខ​ជំនួស​។ ទោះ​យ៉ាង​ណា ​​អ្នក​នាង​សុំ​មិន​បង្ហើប​ពី​ទ្រង់​ទ្រាយនៃ​កម្មវិធី​ថ្មី​​ទាំង​នោះ​ឡើយ ដោយ​អះ​អាង​ថា បើ​ហ៊ាន​តែ​ប្រាប់ គឺ​ប្រាកដ​ជា​មាន​ប៉ុស្ដិ៍​ដទៃ​ចម្លង​អស់​។​

121116_06-copyពិធីការិនីរូបនេះបង្ហើប​ថា នឹង​មាន​កម្មវិធី​ថ្មី​ៗ​មួយ​ចំនួន​ទៀត ដែល​អ្នក​នាង​រិះ​គិត និង​ដឹក​នាំ​ដោយ​ផ្ទាល់ បង្ហាញ​ខ្លួនជំនួស​នៅ​ដើម​ឆ្នាំ​២០១៣​នេះ​។ ​អ្នក​នាង​និយាយ​ថា «​ខ្ញុំ​នឹង​បង្ហាញ​​នូវ​កម្មវិធី​​ទាំង​នោះ មិន​យូរ​មិន​ឆាប់ ប៉ុន្តែ​ខ្ញុំ​​​សុំ​លាក់​ទាំង​អស់ ដោយ​អត់​ប្រាប់​ថា តើ​កម្មវិធី​នោះ ​នឹង​​មាន​ខ្ញុំ​​ចេញ​មុខ​ឬ​អត់​នោះ​ទេ ព្រោះ​វា​ជា​រឿង​លាក់​ការ​​»។ អ្នក​នាង​គ្រាន់​តែ​បញ្ជាក់​ថា កម្មវិធី​ថ្មី ដែល​អ្នក​នាង​គ្រោង​បង្អួត​នោះ ជា​ប្រភេទ​កម្មវិធី​បែប​កម្សាន្ត ប៉ុន្តែ​ត្រង់​ថា​ជា​កម្មវិធី​​កម្សាន្ត​បែប​បន្ត​ផ្ទាល់ ឬ​កម្មវិធី​បែប​សម្ភាសន៍ ឬ​​ចម្រៀង​​អ្វី​នោះ គឺ​នាង​សុំ​មិន​បង្ហើប​ទាំង​អស់​។ អ្នក​នាង​ពោល​ដូច​ដើមថា ​ដរាប​ណា​មិន​ទាន់​ចេញ​រូប​រាង គឺ​មិន​អាច​និយាយ​​ប្រាប់​មុន​បាន​ទេ ​ដើម្បី​​រក្សា​សិទ្ធិ និង​ការពារ​កុំ​ឲ្យ​មាន​អ្នក​លួច​ចម្លង​។​

តារាចម្រៀងដែលឈរនៅក្នុងលំដាប់កំពូល នាង មាស សុខ សោភា បានអះអាងថា នៅក្នុងឆ្នាំថ្មី រូបនាងបានត្រៀមខ្លួនជា ស្រេចក្នុងការបញ្ចេញនូវស្ទីលថ្មីដែលមានការខុសប្លែកពីឆ្នាំចាស់ សម្រាប់ជាការទាក់ទាញនិងបំរើទៅតាមសេចក្តីត្រូវការ របស់ក្រុមអ្នកគាំទ្ររបស់នាងនា ពេលកន្លង។ ទោះជាយ៉ាងណាតារាចម្រៀងរូបនេះមិនបានបញ្ជាក់ទេថា អ្វីដែលនាងត្រៀម នឹងបញ្ចេញនៅក្នុងឆ្នាំថ្មីនេះ ក្រៅតែពីការចេញបទចម្រៀងថ្មីៗបន្ថែមទៀត និងអរគុណចំពោះអ្នកគាំទ្រទឹកដមសំនៀង របស់នាងនោះ។

121116_06តារាកំប្លែងស្រី អ្នកនាង គ្រត ក៍បានអះអាងផងដែរ ឆ្នាំថ្មីអ្នកនាងមិនមានគម្រោងអ្វីឲ្យខុសប្លែកពីឆ្នាំចាស់ឡើយ តែអ្វីដែលអ្នក នាងនឹងត្រូវធ្វើបន្ថែមនៅក្នុងឆ្នាំថ្មីនេះគឺការខិតខំរកវិធីសម្តែងថ្មីៗបន្ថែមទៀត ដើម្បីជាការទាក់ទាញទស្សនិកជន កុំឲ្យមានការ រិះគន់ថាការសម្តែងនៅតែដដែលនោះ៕

ដោយ៖ ស.រ

Related Articles

Back to top button
Close
Close