បុរសម្នាក់ខណៈកំពុងជិះម៉ូតូត្រូវឡានដឹកឥតបុក ហើយកិនស្លាប់
សារប័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មិថុនា ២០១៤)៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងគ្រោះថ្នាក់ចរាចររវៀងរថយន្តដឹកឥតពេញរបស់ក្រុមហ៊ុន(ង៉ោសុគន្ធ) កិនពីលើ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិតព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចក្បែររង្វង់មូលវត្តភ្នំផ្លូវលេខ៤៧កែងផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
បុរសរងគ្រោះដែលត្រូវរថយន្តដឹកឥតកិនស្លាប់មិនស្គាល់អត្តសញ្ញាណមានអាយុប្រហែងជាង៣០ឆ្នាំ សម្លៀកបំពាក់ទំនងជាអ្នករត់ម៉ូតូឌុប បើកម៉ូតូ C100កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ៤១៨១ភព១។
ចំណែករថយន្តបង្កហេតុពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ៣A ០៦១២ ជារថយន្តដឹងឥតរបស់ក្រុមហ៊ុនយីហោ(ង៉ោសុគន្ធ) ដែលមានទីតាំងនៅម្តុំព្រែកអញ្ចាញក្នុងខេត្តកណ្តាល ចំណែកអ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះសុទ្ធ វ៉ែន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរបើកបរស្នាក់នៅភូមិក្រាំងចិនឃុំតាយ៉ ស្រុកពាមជ័រខេត្តព្រៃវែងរហូតបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនភ្លាមៗ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាអ្នករត់ម៉ូតូឌុបនោះបានបើកម៉ូតូសង់កូរ៉េ បញ្ច្រាសទិសសសៀតតាមរង្វង់មូលខាងលិចវត្តភ្នំមកទិសខាងជើងតាមផ្លូវលេខ៤៧ ខណៈមកដល់កន្លែងកើតហេតុបានប៉ះជាមួយម៉ូតូC125មួយគ្រឿងបណ្តាល ឲ្យដួលទាំងអស់គ្នាខ្ទាតជនរងគ្រោះគាប់ជួនពេលនោះរថយន្តដឹកឥតបើកតាមផ្លូវលេខ៤៧ពីទិសខាងជើងមកត្បូងបានព្យាយាមបួងចង្កូតចេញដែរ តែគេចផុតតែកង់មុខដល់កង់ក្រោយខាងឆ្វេងក៏កិនជាប់កង់ឡានស្លាប់មួយភ្លាមៗនៅនឹងកន្លែង៕