ឌុច លីដា ប៉ះជាមួយតារាប្រុសសិង្ហបុរី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ ឧសភា ២០១៤) ៖ ចាត់ទុកជាលើកដំបូងហើយសម្រាប់តារាសម្ដែងនិងបង្ហាញម៉ូតស្រី របស់កម្ពុជា កញ្ញា ឌុច លីដា ដែលត្រូវផ្គូផ្គងចាប់គូឲ្យជួបជាមួយតារាសម្ដែងប្រុសរបស់ ប្រទេសសិង្ហបុរីដែលកំពុងទទួលបានការគាំទ្រទាំងនៅ ប្រទេសដើមលោក Elvin NG ក្នុងរឿង“ដំរីមរកត”។
កញ្ញាឌុច លីដាដែលសម្ដែងជាតួនាង “ម៉ាលី” បានឲ្យដឹងថា កញ្ញារីករាយយ៉ាងខ្លាំងចំពោះឱកាសលើកដំបូងក្នុងការសម្តែងជា មួយលោក Elvin NG ។ កញ្ញាបញ្ជាក់ថា កន្លងមកកញ្ញាធ្លាប់តែឃើញលោកElvin NGក្នុងខ្សែភាពយន្តប៉ុណ្ណោះប៉ុន្តែពេលនេះកញ្ញាមានឱកាសបានស ម្ដែងភាពយន្តជាមួយលោកផ្ទាល់គឺកញ្ញារីករាយយ៉ាងខ្លាំង។
កញ្ញា ឌុច លីដា រំពឹងថា ខ្សែរឿង“ដំរីមរកត” នឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ព្រោះជាខ្សែវីដេអូភាគដែលមានការសម្រិតសម្រាំង និងមានការចូលរួមសម្តែងពីតារាភាពយន្តបរទេសដែលមានកេរឈ្មោះល្បីល្បាញផងដែរ។
រឿង “ដំរីមរកត” បាននឹងកំពុងដំណើរការថតហើយបើតាមគ្រោងអាចនឹងចប់ក្នុងរង្វង់ខែ កក្កដាខាងមុខ។រឿងនេះនឹងត្រូវថតនៅខេត្តសៀមរាបខេត្តកំពង់ធំរបស់ កម្ពុជានិងឆ្ពោះទៅថតនៅប្រទេសសិង្ហបុរីទៀត។បន្ទាប់ពីថតចប់រឿង “ដំរីមរកត” នឹងដាក់បញ្ចាំងនៅកម្ពុជាផងនិងនៅសិង្ហបុរីផង៕