កម្ពុជាមានកាសែតជាតិប្រមាណ៣៥៣ និងកាសែតអន្តរជាតិ ៤៤អង្គភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ០២ មីនា ២០១៨) ៖ យោងតាមរបាយការណ៍ឆ្នាំ២០១៧ របស់ក្រសួងព័ត៌មាន បានបង្ហាញថា មកដល់ពេលនេះ នៅកម្ពុជាមានកាសែតជាតិចំនួន៣៥៣ និងកាសែតអន្តរជាតិចំនួន៤៤អង្គភាព ។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងព័ត៌មាន៕