អ្នកម្តាយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ (Cambodia News)

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេករបស់សម្តេច តេជោ ហ៊ុន សែន បានទទួលមរណភាព នាថ្ងៃចន្ទ១៣កើត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ​២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៖១២ នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។

តាមសេចក្តីជូនដំណឹង សពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យតាមប្រពៃណី និង​ព្រះពុទ្ធសាសនានៅភូមិគ្រឹះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទះលេខ៤១ ផ្លូវ សុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

Related Articles

Back to top button
Close
Close