​តា​ចាស់​​ម្នាក់​ចាប់​រំលោភ​​ក្មេង​​ស្រី ​​6​ឆ្នាំ​តាំង​​​ពី​​​ក្នុង​​បន្ទប់​ទឹក ​រហូត​​ដល់​​លើ​​គ្រែ​​

សារព័ត៌មាន​ Cambodia News/

សៀមរាប (២៩ ធ្នូ ២០១៦) ៖ នគរបាល​ស្រុក​ជីក្រែង កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ បាន​ចាប់​ឃាត់ខ្លួន​តា​ចាស់​ម្នាក់ នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រីដែល​បាន​ចោទ​ថា តា​ចាស់​ម្នាក់​នេះ​បាន​ចាប់រំលោភ​កូនស្រី​របស់​គាត់ ខណៈ​នាង​នៅផ្ទះ​ម្នាក់ឯង ។

បើ​តាម​ម្តាយ​ក្មេង​ស្រី​បាន​រៀបរាប់​ប្រាប់​នគរបាល​មូលដ្ឋាន​ថា កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ រូប​គាត់​និង​ក្រុម​គ្រួ​សារបាន​ចេញពីផ្ទះ​ទៅ​ច្រូតស្រូវ​បាត់​លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​បាន​ក្មេង​ៗប្រាប់​ថា គេ​ឃើញ​តា​ចាស់​នេះ​ចាប់​ឱប​កូនស្រី​គាត់​នៅ​ក្នុង​បន្ទប់ទឹក និង​នៅ​លើ​គ្រែ​ក្នុងផ្ទះ​របស់​ខ្លួន ក៏​បាន​ទៅ​ប្តឹង​នគរបាល​ស្រុក​ឲ្យ​ឃាត់ខ្លួន​តា​ចាស់​តែ​ម្តងនេះ ។

ប្រភព​ពី​នគរបាល​ស្រុក​ជីក្រែង​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រួច​មក កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនជាប់ចោទ​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕

capture

 

 

Related Articles

Back to top button
Close
Close