រញ្ជួយ​ដី​នៅ​ចិន ​របួស ​៣២​នាក់ ​ខណៈ​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ ​នៅ​តែ​បន្ត​នៅ​ឡើយ ​

សារព័ត៌មាន​​ Cambodia News​/

គួនមីង (០៨ មេសា ២០១៤) ៖ អាជ្ញាធរក្នុងតំបន់របស់ចិន បាននិយាយកាលពីថ្ងៃអាទិត្យ ទី០៦ ខែមេសាថា រញ្ជួយដីកម្រិត ៥,៣រ៉ិកទ័រ បានវាយប្រហារខេត្ត យូណាន់ ស្ថិ​ត​នៅ​ភា​គនិ​រ​តី​ប្រទេសចិ​ន​ ​កា​ល​ពី​ព្រឹកថ្ងៃសៅរ៍ បណ្តាលរងរបួសមនុស្ស ៣២នាក់ និង​ប៉ះ​ពា​ល់​ដ​ល់​ផ្ទះ​ស​ម្បែង​ចំ​​នួន ៧១.២០០ខ្នង។

Kosal-0119ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីរាត្រីថ្ងៃអាទិត្យ ដោយ​ផ្អែក​តា​ម​កា​រ​លើ​ក​ឡើ​ង​ របស់មន្រ្តីការិយាល័យព័ត៌មានចិន ប្រាប់ស៊ិនហួថា ក្នុង​​ចំ​ណោម​អ្ន​​ក​ដែ​លរ​ង​រ​បួ​​សទំា​ង​​អស់​មា​ន ០៥នាក់ ស្ថិត​ក្នុង​អាការៈ​​ធ្ងន់​ធ្ងរ ​ខណៈប្រតិបត្តិការជួយសង្គ្រោះ នៅ​តែ​បន្ត​នៅ​ឡើយ ​នៅ​ថ្ងៃអាទិត្យ នៅខេត្ត យ៉ុងសាន។

ក្នុងប្រតិបត្តិការជួយសង្គ្រោះនោះដែរ រដ្ឋាភិបាលបានចែកចាយតង់ចំនួន ២.១៥០តង់, ភួយ​មួយចំ​នួនធំ ម្ហូបអាហារ ទឹក ទៅដល់ជនរងគ្រោះ ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន។ មន្រ្តីចិនបាននិយាយទៀតថា រញ្ជួយដីបានកើតឡើងកាលពីវេលាម៉ោង ០៦៖៤០​នា​ទីព្រឹ​ក​ថ្ងៃ​សៅ​រ៍​ ដោយបានប៉ះពាល់ដល់ លំនៅដ្ឋានចំនួន ៧១.២០០ខ្នង ចំណែកប្រជាជនចំនួន ២១.០០​០​នា​ក់​ ​ត្រូ​វ​ផ្លា​ស់​ទី​លំ​នៅ​។​

​ពាក់​ព័ន្ធ​​នឹ​ងគ្រោះរញ្ជួយដីនេះ ក៏បានបណ្តាលខូចខាតដល់ សាលារៀនចំនួន ៤៨ ដែ​ល​នៅ​ក្នុ​ង​ទី​ក្រុងចំនួន០៦ ចំណែកផ្លូវថ្នល់ ប្រព័ន្ធអគ្គីសនី ដែលត្រូវបានកាត់ផ្តាច់ ដោយ​សារ​រ​ញ្ជួ​យ​ដី​នេះ ក៏បានដំណើរការជាធម្មតាឡើងវិញផងដែរ គិតមកដល់ម៉ោងនេះ ជាមួយគ្នានោះ ក្រុម​សង្គ្រោះ​ចំ​នួ​ន​ ១.៣០០នាក់ កំពុងរុករកជនរងគ្រោះ នៅតាមគំនរថ្មបាក់បែក រួម​ទំា​ង​ជួ​ស​ជុ​ល​ផ្លូ​វ​ដែ​លខូចខាតឡើងវិញ៕

Related Articles

Back to top button
Close
Close