ត្រី​រាប់​ពាន់​ក្បាល​បាន​ធ្លាយ​ចេញពី​រថយន្ត​ហែល​ពេញ​ផ្លូវ​នៅ​ចិន​

សារព័ត៌មាន​ Cambodia News/

ចិន (១៩ មីនា ២០១៥) ៖ ត្រីអណ្តែង ត្រី​រ៉ស់ ​ត្រី​ក្រាញ់​បាន​កំពប់​ធ្លាក់​ បន្ទាប់ពី​សន្ទះ​ទ្រុង​រថយន្ត​បាន​ធ្លាយ​របើក​ដោយ​ចៃដន្យ ​បាន​​ធ្លាយ​ទ្រុង​ចាក់​ត្រីរាប់ពាន់​ក្បាល​នៅ​លើ​ នៅ​លើ​ផ្លូវ​ជាតិ​មួយ​ក្នុង​ខេត្តគួយចូវ ប្រ​ទេសចិន ខណៈពេល​កំពុង​ធ្វើ​ដំណើរតាម​ផ្លូវ​ក្នុង​ទីក្រុងកៃលី កាល​ពី​ថ្ងៃ​ម្សិលមិញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​ជាច្រើន។

ក្រោយ​ពី​ឃើញ​ហេតុការ​ណ៍​នេះ​អ្នក​ស្រុក​ និង​អ្នក​ដំណើរ​ខ្លះ​បាន​ចុះ​មក​ជួយ ហើយ​ក៏​មាន​បុគ្គលិក​អគ្គី​ភ័យ​ជាច្រើន​អ្នក​ផងដែរ។ បុគ្គលិកអគ្គី​ភ័យ​បាន​បាញ់​ទឹក​​លើត្រី ដើម្បី​​កុំ​ឲ្យ​វាស្លាប់​ច្រើន​ពេក ហើយ​អ្នកខ្លះ​ជួយ​ចូក ជួយ​រើស​ដាក់កន្ត្រក់ ដែល​ត្រូវ​ចំណាយ​ពេល​ជាង ២ម៉ោង​ឯណោះ។

ត្រី​ទាំង​នេះ​ត្រូវ​ម្ចាស់​រថយន្ត​ប្រាប់​ថា​​បាន​ដឹក​ទៅ​កាន់​ភោជ​នីដ្ឋា​នល្បី​ឈ្មោះ​មួយក្នុង​ខេត្ត​គួយ​ចូវ​នេះ ហើយ​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​ត្រី​រស់ និង​ស្លាប់​ទាំង​នោះ​អាច​ញ៉ាំបាន ឬ​យ៉ាង​ណានៅ​ឡើយ​ទេ៕

2

3

 

 

Related Articles

Back to top button
Close
Close