អគ្គិ​ភ័យ​ឆាប ​ឆេះ​ផ្ទះ ​ប្រ​ជា​ពល​រដ្ឋ​នៅ ​ខណ្ឌ​ឫស្សី​កែវ​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង៤០ នាទី ថ្ងៃទី១៣ ខែសីហា ​នេះ អគ្គិភ័យបានឆាបឆេះផ្ទះយ៉ាង សន្ធោស​ន្ធៅ ​ នៅ​តាម​បណ្ដោយផ្លូវជាតិលេខ៥ ជួរ មាត់ទន្លេ ស្ថិតនៅក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។​

អគ្គិភ័យបានឆាបឆេះផ្ទះយ៉ាង សន្ធោសន្ធៅ  នៅភូមិឃ្លាំងសាំង សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ។ (រូបក្នុង Facebook)
អគ្គិភ័យបានឆាបឆេះផ្ទះយ៉ាង សន្ធោសន្ធៅ នៅភូមិឃ្លាំងសាំង សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ។ (រូបក្នុង Facebook)

សមត្ថកិច្ចពន្លត់អគ្គិភ័យ កំពុងត្រូវបាន ទៅជួយសង្គ្រោះជាបន្ដបន្ទាប់ ហើយ​មូល​បណ្ដាល​ឱ្យ​មាន​អគ្គិភ័យនោះ នៅមិនទាន់ ដឹងពីមូលហេតុនៅឡើយ ។ អគ្គិភ័យបានរលត់ជាបណ្តើរៗហើយ បន្ទាប់​ពីមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ ជួយ​ទាន់​ពេល​វេលា ។

​ការចេញជួយអន្តរាគមន៍​ មានរថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង និងម៉ារីនមួយគ្រឿងផងដែរ។ ហើយនៅវេលាម៉ោង ១និង២០នាទី រសៀលថ្ងៃដដែលអគ្គិភ័យបានរលត់ទាំងស្រុងហើយ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះឡើងពីផ្ទះលោកសួន សុវណ្ណ អាយុ៦២​ឆ្នាំ មានមុខរបរជាអ្នកចិញ្ចឹមត្រី ។សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះកើត ហេតុមិនបាននៅទេ ​​ហើយ​អគ្គិភ័យនេះបានឆាបឆេះ ផ្ទះចំនួន ៦ខ្នង៕ នាង/Cambodia News

Related Articles

Back to top button
Close
Close