ប្រច័ណ្ឌវាយប្រពន្ធរួចដុតផ្ទះឆេះម៉ដ្ឋ

សារព័ត៌មាន​​ Cambodia News​/

កំពត(១០ កុម្ភៈ ២០១៤) ៖ កាលពី​វេលា​ម៉ោង ១៨​និង​៣០​នាទី​យប់ ថ្ងៃ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០​១៤ ស្ថិតក្នុង​ភូមិ​តា​ឣ​ង្គ សង្កាត់ ត្រើយ​កោះ ក្រុង ខេត្តកំពត  បុរស​ម្នាក់ ស្រវឹង​ទឹកត្នោតជូរ ប្រើ​ហិង្សា​ក្នុង​គ្រួសារ ឈានទៅ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋ។

ជនសង្ស័យ ដែលប្រច័ណ្ឌវាយប្រពន្ធរួចដុតផ្ទះខ្លួនឯងឆេះម៉ដ្ឋ
ជនសង្ស័យ ដែលប្រច័ណ្ឌវាយប្រពន្ធរួចដុតផ្ទះខ្លួនឯងឆេះម៉ដ្ឋ

នគរបាល ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ប្រព្រឹត្ត​ដុត​ផ្ទះ​ខ្លួនឯង នោះ មានឈ្មោះ កែវ រ័ត្ន ភេទ​ប្រុស ឣា​យុ ២៩​ឆ្នាំ មុខរបរ ជា​កម្មករ​ទូក​នេសាទ មាន​ប្រពន្ធ​ឈ្មោះ ណុប សុខ​រី​ណា ឣា​យុ ២៥​ឆ្នាំ  មុខរបរ បម្រើ​ភោជនីយដ្ឋាន​ មានកូន​ ២​នាក់ ​បច្ចុប្បន្ន​រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។

មន្ត្រីនគរបាល​បានឱ្យដឹងថា ហេតុការណ៍​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង​នេះ បានចាប់ផ្តើម​កើតឡើង ​មូលហេតុ​ដែល​ឈាន ទៅធ្វើ​ការដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង ខាងលើ គឺ​កើតចេញពី​ការ​មាន​ជម្លោះ ពាក្យសំដី រវាង​បុរស​ជា​ប្តី និង​ប្រពន្ធ ឣំ​ពី​រឿង​ប្រ​ច័​ណ្ទ ដោយ មុនពេល​កើតហេតុ  ប្តី​រូបនេះ​បាន​ទៅ​ទិញ​ទឹកត្នោតជូរ​ យកមក​ផឹក​ស្រវឹង​នៅ​ខាងក្រោម​ផ្ទះ ហើយ ប្រើ​សំដី ហាម​ប្រពន្ធ មិន​ឲ្យ​ទៅធ្វើ​ការ​ជា​ស្រី​បម្រើ ​ខា​រ៉ា​ឣូ​ខេ​ ចាប់ពីពេលនេះ​ទៅ ប៉ុន្តែ ត្រូវ​ប្រពន្ធ​ប្រកែក បន្ទាប់មក​ក៏​កើត​រឿង​​ជម្លោះ ទាស់ទែង​ពាក្យ សំដី​គ្នា ប្តី​រូបនេះ​ក៏​ទាញ​យកបាន​កាំបិត​ដេញ កាប់​ប្រពន្ធ ផ្ឣើ​ល​ឣ​ស់​ឣ្ន​ក​ដែល​រស់នៅ​ជិតខាង នោះ ប៉ុន្តែ​ត្រូវបាន​ឣ្ន​ក​ជិតខាង​ជួយ​សម្រួល និង​ឣ​ន្ត​រាគ​មន៍ ទាន់ពេល វេលា​ផងដែរ ។

ខណៈ​ប្តី​វិល​ចូល​ផ្ទះ វិញ​នោះ ប្រពន្ធ​មិនទាន់​មកដល់​ផ្ទះ​វិញ​ទេ ដោយនៅ​ខ្លាច​ប្តី នៅឡើយ គឺ​សម្ងំ​លាក់ខ្លួន​នៅ ផ្ទះ​ឣ្ន​ក​ជិតខាង  ឆ្លៀតឱកាស​ពេលនោះ ជនសង្ស័យ​ជា​ប្តី ក៏​ទាញ​បាន​ដប ប្រេងម៉ាស៊ូត​ យកទៅ​ចាក់ ដុត​ផ្ទះ ឆេះ​ក្លាយជា​ផេះ។

​ក្រោយ​ហេតុការណ៍​ឆេះ​ម៉ដ្ឋ​ភ្លាម ជនសង្ស័យ​មិនបាន​ចេញ​ទៅណា​ឆ្ងាយ​ទេ ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ​រាយការណ៍ ទៅ​សមត្ថកិច្ច​នគរបាល បន្ទាប់មក​នគរបាល ក៏​ចុះ​ទៅដល់​កន្លែង កើត​ហេតុ និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​តែម្តង រួច​ក៏​បញ្ជូន​នាំខ្លួន​ទៅ​ឃុំ បណ្តោះ ឣា​សន្ន នៅឯ​ឣ​ធិ​ការដ្ឋាន​នគរបាល​ក្រុង​កំពត ហើយ​បញ្ជូន​បន្តទៅ ស្នង ការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕​

Related Articles

Back to top button
Close
Close