គ្រួសារ​សព ​លោក ​ជា ​វិជ្ជា ​ ស្នើ​ឲ្យ​រដ្ឋាភិ​បាល​ស្វែង​រក​ឃាត​ករ​ពិត​មក​ផ្តន្ទា​ទោស​

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ​(២២ មករា ២០១៤) ៖ នៅ​ថ្ងៃទី២២ ខែមករា​នេះ ក្រុមគ្រួសារ​សព លោក ជា វិជ្ជា បាន​ទទូច​ជាថ្មីទៀត ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ស្វែងរក​ឃាតករ​ពិត ដែល​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បីល្បាញ​រូបនេះ មក​ផ្តន្ទាទោស​តាមច្បាប់​។​

cheamony-140122-oudom-2014-01-22នៅ ​ក្នុង​ពិធីគោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ ជា វិជ្ជា គម្រប់​១០​ឆ្នាំ ប្អូនប្រុស​របស់​លោក ជា វិជ្ជា គឺលោក ជា មុនី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​​ស្វែងរក​ឃាតករ​ពិត​មក​ផ្តន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​លោក ជា វិជ្ជា នឹងបញ្ឈប់​ការប្រើ​ហិង្សា និង​ការបាញ់​សម្លាប់​​ពលរដ្ឋ​ខ្មែរ ប្រធាន​សហជីព និង​កម្មករ​ស្លូតត្រង់​តទៅទៀត​។

​ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​​កម្ពុជា ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់​ចំនួន​បី​គ្រាប់ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ កាលពី​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០០៤ខណៈ​លោក​កំពុងឤ​ន​សារព័ត៌មាន នៅ​មុខ​តូប​លក់​កាសែត​មួយ ជាប់​នឹង​របង​វត្ត​លង្កា ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

Related Articles

Back to top button
Close
Close