យុវ​ជន​ម្នាក់​ស្រ​វឹង​ស្រា​ជិះ​​ម៉ូតូ​ដួល​

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង​២២​និង​០៥​នាទី​យប់​ថ្ងៃ​ទី​២១​ ខែមករា យុវជន​ម្នាក់​ ជិះ​ម៉ូតូ​ដួល​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ដោយសារ​តែ​ស្រវឹង ស្រា​ ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ខណ្ឌ​មានជ័យ​ ។​ បុរស​ដែល​ស្រវឹងស្រា​ជិះ​ ខាងលើ​នេះ​ពុំ​ទាន់​បាន​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ​។

web001(1)ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហមុន​ពេល​កើតហេតុ​គេ​ឃើញ​ បុរស​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ដ​៥៧៦០​ ភព​១​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​ បណ្ដោយ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​គោលបំណង​ទៅ​ផ្ទះ​ម្ដុំ​ផ្សារ​ច្បារ​អំពៅ​ ជិះ​មិន​ទាន់​បាន​ ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​ដួល​​រង​របួស​រលាត់​ក្ប​ល​ជង្គង់​ បន្ដិចបន្ដួច​ ។​

ក្រោយ​ពេល​កើតហេតុ​អ្នក​រួម​ដំណើរ​បាន​នាំ​គ្នា​យក​ ប្រេងខ្យល់​ម​ករិត​ឱ្យ​បុរស​រង​គ្រោះ​ខាងលើ​រហូត​ដឹងខ្លួន​ ។​ បន្ទាប់​ពី​ ដឹងខ្លួន​បុរស​ខាងលើ​បាន​ឈរ​មួយសន្ទុះក្រោយមក​ក៏​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ​ ៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close