គ្លីនិកមួយកន្លែងលួច បង្កប់កាមេរ៉ាថតស្រីៗ ពេលចូលវះកាត់កែសម្ផស្ស
សារព័ត៌មាន Cambodia News /
ចិន(១៦ មករា ២០១៤) ៖ យោងតាម គេហទំព័រ របស់ចិនមួយ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៤ កន្លងទៅ បានចុះផ្សាយ រូបភាព និងវីដេអូស្ដីពីវះកាត់ កែសម្ផស្ស ក្នុងគ្លីនិក មួយកន្លែង ក្នុងខេត្ត Guangzhou បានបង្ហាញ សុដន់ស្រ្តី ដែលចូលទៅវះកាត់ និងកែសម្ផស្ស ក្នុងគ្លីនិកនោះ ខណៈដែលគ្លីនិក នោះត្រូវបានគេ លួចបង្ហើបថា បានបង្កប់កាមេរ៉ា ដើម្បីទុកថតស្រីស្អាត ចូលមកធ្វើការវះកាត់ ។
រូបភាពរបស់ស្ត្រី ដែលចូលវះកាត់ និងកែសម្ផស្ស គឺគ្រូពេទ្យទាំងនេះ បាន ដាក់ កាមេរ៉ា លួចថត ដោយសម្ងាត់ មិនឲ្យអ្នកដែល ចូលវះកាត់ និងកែសម្ផស្ស បានដឹងឡើយ។ បើយោងតាម ប្រភពខាងលើក បានអះអាងថា ស្រី្តចូលការវះកាត់ សុដន់ និង កែ សម្ផស្ស ក្នុងគ្លីនិកនេះ ស្ទើរតែទាំងអស់ ត្រូវបានគ្រូពេទ្យលួចថត និងបង្ហោះតាមប្រព័ន្ធ អ៊ីធ័រណិត។
មន្រ្តីប៉ូលីសពេលបាន ដឹងរឿងនេះភ្លាមៗ ក្នុងខេត្ត Guangzhou បានចាប់ផ្តើមការ ស៊ើប អង្កេត និងស្វែងរកអ្នក ដែលយករូបភាព ស្រី្តទាំងនេះ មកបង្ហោះតាម ប្រព័ន្ធអនឡាញ ជាសាធារណៈ ដើម្បីស្រាវជ្រាវ ធ្វើការចាប់ខ្លួន៕