ទឹម រដ្ឋា ​ធុញ​ទ្រាន់​​ផ្ទះ​ល្វែង​

សារព័ត៌មាន Cambodia News /

ភ្នំ​ពេញ​៖ ថ្មី​ៗ​នេះ តា​រា​សម្តែង​ និង​បង្ហាញ​ម៉ូដ​ទឹម​ រដ្ឋា ​បាន​បង្ហើប​​ឱ្យ​ដឹង​​ថា​ ​នាង​​មាន​គម្រោង​​ទិ​ញ​ផ្ទះ​ថ្មី ដែលជាផ្ទះ​វីទ្បា​​ស្កឹម​ស្កៃ​ នៅ​សម្រាប់​​ផែន​ការ​ឆ្នាំ​ថ្មី​២០១៤​ នេះ​ដើម្បី​​​លើក​រាសី​​ឱ្យ​បាន​ ព្រម​ៗ​គ្នា​​ស្រប​ពេល​ដែល​ការ​ងារ​​សិ​ល្បៈ​​កាន់តែកា​ក់​​កប និង​​​​បោះ​​ពួយ​​លឿន​​ទៅមុខ។

130306_28b - Copyចំពោះផ្ទះ​ល្វែង​​ដែល​រដ្ឋា​​ និង​ក្រុម​​គ្រួសារ​​រស់​នៅ​តាម​​បណ្តោយ​ផ្លូវ​​ម៉ៃ​ដា​ (​ផ្លូវ​២០០៤​)​ ​នៃ​​រាជ​ធានី​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​ រង​ការ​រំ​ខាន​អា​រម្ម​ណ៍​​ជា​ប្រចាំ​​ ដោយ​សារ​តែ​បណ្តោយ​​​ផ្លូវ​នោះ​​មាន​ដី​ហុយគ្រប់​ម៉ោង​​ បោស​សម្អាត​​មិន​ឈ្នះ​ ហើយ​ផ្លូវ​នោះ​​ក៏ខូច​​ជាច្រើន​​កន្លែង​​ និងស្ទះ​​ចរា​​ចរ​​ណ៍​ទៀត​ ​ម្នាក់​ៗ​ធុញ​​ទ្រាន់​គ្រ​ប់​គ្នា​​ពី​បញ្ហា​ផ្ទះ​​ក្បែរ​ផ្លូវ​ធំ​​មាន​ មនុស្ស​ទៅ​មក​កក​កុញ​​ច្រើ​ន​​ ធ្វើ​ឱ្យ​ធុញ​​រាល់​លើក​ ។

បែប ​នេះ​​ហើយ​ទើ​បក្រុម​​គ្រួសារ​​របស់​តា​រា​ល្បី​ឈ្មោះ​ ទឹម រដ្ឋា​​ ​នាំ​គ្នា​គិត​ពិ​ចារណា​រ​កកន្លែង​ស្នាក់​នៅ​ថ្មី​ណា​មួយ​វិញ​ ដើម្បី​​សម្រួល​អារ​ម្ម​ណ៍​​តាន​តឹ​ង​​ដោយ​គ្រោង​លក់​​ផ្ទះ​ចាស់​​នោះចោល​ យក​លុយ​ដើ​ម្បី​បង្គ្រប់​​ទិញ​ផ្ទះ​ថ្មីតាម​បំណង​​ប្រាថ្នា​​វិ​ញ​ម្តង​ ។ ​គម្រោង​ទិញ​​ផ្ទះ​ថ្មី​​នោះ​ ជា​ប្រភេទ​ផ្ទះ​វីទ្បា​​ ។

កញ្ញា​ទឹម​ រដ្ឋា​ ​បាន​ទទួល​ស្គាល់​​ថា​ នាង​ពិត​ជា​គិ​ត​គូ​​រ​ដើរ​រក​ទិញ​​ផ្ទះ​ថ្មី​​ជា​ប្រភេទ​​ផ្ទះ​វី​ទ្បា​​ មែន​ ព្រោះ​បង​ប្អូន​ឪពុក​ម្តាយ​​ស្រប​គំនិត​​គ្នា​យល់​ព្រម​​ពី​គម្រោង​​មួយ​នេះ ​ដែរ​ ។ ​​បើ​បង​​ប្អូន​នាង​ទិញ​ប្រភេទ​​ផ្ទះ​ល្វែង​​ដូច​មុន​ក៏​បាន​​ តែ​មក​​ពី​យល់​ថា​ ​ធ្លាប់​រស់​​នៅ​ឆ្អែត​ឆ្អន់​​យូរ​​ហើយ​ ណា​មួយ​ផ្ទះ​ល្វែង​​មិន​សូវ​​ធំ​ ខណៈ​​បង​ប្អូ​ន​សុទ្ធ​តែ​​មាន​​យាន​ជំ​និះ​​គ្រប់​គ្នា​​ ទើប​ពិ​បាក​​រក​ក​ន្លែង​​ចត​ ។ ​ក្រុម​គ្រួសារ​​នាង​ចង់​បាន​​កន្លែង​​ណា​ធំ​​ទូលាយ​​ម្តង​កុំ​ឱ្យ​ស្មុគ​​ ចិត្ត​តទៅ​ទៀត​ ។ ម៉្យា​ង​​ទៀត​នាង​មិន​ចង់​ហក់​លោត​​រក​​ផ្ទះ​​ថ្មីទេ​ បើ​ផ្ទះ​​​ចាស់​​របស់​នាង​មិន​មាន​បញ្ហា​​ហុយ​ដី​​ ស្ទះ​ចរា​ចរណ៍​ និង​ទឹក​​លិច​ទេ​នោះ​ ។

ក្នុង​ផែន​ការ​ទិញ​វី​ទ្បា​​ថ្មី ​ ដោយ​​ចំណោយ​​ទឹក​ប្រាក់​រាប់​​ម៉ឺ​ន​ដុល្លារ​ ​ហើយ​​ដោយ​មិន​​ចង់​ឱ្យ​មាន​​ការ​ជជីក​​សួរ​​នាំ​ជុំ​វិញ​រឿង​មាន​លុយ​​ ច្រើន​បែប​នេះ​ ​រដ្ឋា​បាន​​និយាយ​ការ​ពារ​ខ្លួន​​ថា​ បើ​គិត​​ទៅ​ផ្ទះ​ល្វែង​​សព្វ​ថ្ងៃ​នេះ​ ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​១០​ម៉ឺន​ដុល្លារ​ដែរ​ ព្រោះ​​គេ​បំពាក់​​របស់​របរ​ ល្អ​ៗ​ ដូច្នេះ​បើ​ចំណោយ​លុយ​រាប់​ម៉ឺន​ដុល្លារ​​ទៅ​ហើយ​គួរ​តែ​ទៅ​​ទិញ​​ផ្ទះ​ណា​ មើ​ល​ទៅ​ប្រសើរ​ជាង​នេះ​ ។ ​

​​រដ្ឋា​បានលើក​ឡើង​ថា វីទ្បា​​នៅ​ក្នុង​​បុរី​ខ្លះ​​គេ​លក់​ក្នុង​​តម្លៃ​​ជិត​២០​ម៉ឺន​ដុល្លារ​​ ​​ល្មម​ពិ​ចារ​ណា​បាន​ ហើយ​​ផ្ទះ​ក៏ធំ​ស្រួល​​នៅ​ទៀត​ផង​ ។ ​ម៉្យា​ង​ទៀត​​បើ​និយាយ​​រឿង​​លុយ​ គឺ​នាង​​មាន​ចំណែក​​ខ្លះ​ដែរ​ ឯ​ចំណែក​​ផ្សេង​ទៀត​​គឺ​បាន​​​ពី​ឪ​ពុក​ម្តាយ​​ និង​បង​ប្អូន​​ជួយ​​សហការ​​គ្នា​​ សម្រាប់​​ទិញ​៕

Kosal-0421chetha-23-07-01-2013-09-52-23chetha-22-07-01-2013-09-51-24PISETH-0164

Related Articles

Back to top button
Close
Close