​បត់​រថ​យន្ត​ចូល​ក្រសួង​ រៀប​ចំ​ដែន​ដី ​បុក​អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​របួស​ធ្ងន់

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២២​និង​៣០​នាទី​យប់ ថ្ងៃទី​០៨ ខែ​មេសា បុរស​ពីរ​នាក់​បាន​រង​របួស​ធ្ងន់ ដោយ​សា​រថយន្ត​ស៊ី​អរ​វី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បណ្ដោះ​អាសន្ន ៤៨២៣ ​ បុក ខណៈ​​កំពុង​ជិះ​ម៉ូតូ​ នៅ​លើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន​។ ​

​​​ជន​​រង​របួស​ទាំង​ពី​រ​នាក់​ខាង​លើ​នេះ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

មុន​កើតហេតុ អ្នករងគ្រោះ​ទាំងពីរ​នាក់ ជិះ​សេ​គុប​ជ្រុង ពណ៌​ទឹក​ប៊ិច ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​រថយន្ត​ស៊ី​អរ​វី ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ចូល​ក្រសួង​រៀបចំ​ដែនដី រួច​បុក​អ្នក​ជិះ​ម៉ូតូ​ទាំងពីរ​នាក់​រង​របួស​ធ្ងន់​តែ​ម្តង​៕ ហេង នាង​

art1.1

Related Articles

Back to top button
Close
Close