ក្មេង​ទំ​នើង ​បើក​រថ​យន្ត​ដេញ​បុក​ អ្នក​ជិះ​ម៉ូតូ​

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ  ក្មេងទំនើងចំនួន២នាក់ បានបើករថយន្តដេញបុក បុរស ម្នាក់ ខណៈកំពុង ជិះម៉ូតូជុំវិញវត្តភ្នំ ធ្វើ​ឲ្យ​មានការ ភ្ញាក់ផ្អើល ស្ទើរមួយចំហៀងក្រុង ដោយ​សារ​តែ​ក្មេង​ទំនើង ទាំងពីរនាក់ ខឹងនឹងជនរងគ្រោះ បើកម៉ូតូមកវ៉ាក់ អើនឹង រថ​យន្ត​របស់​ខ្លួន នៅ​ជិត​ស្ពាន​នាគ តាមបណ្តោយ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋានបាន ឲ្យដឹងថា ជនរងគ្រោះ ដែលរងការបើក រថយន្ត​ដេញបុក ពីសំណាក់ ក្មេង​ទំ​នើង​ទាំង​ពីរ​នាក់​នោះ មានឈ្មោះ វុធ វឌ្ឍនា រីឯក្មេងទំនើង ទាំង​ពីរនា​ក់​នោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ។

សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ខណៈជនរងគ្រោះកំពុង ជិះម៉ូតូតែម្នាក់ឯង ក្នុង​គោល​បំណង ទៅហាត់ប្រាញ លុះដល់ចំណុច កើតហេតុ ស្រាប់តែវ៉ាក់អើ និងរថយន្ត របស់​ក្រុម​ក្មេង​ទំនើង ទាំងពីរនាក់ ។

ភា្លមៗនោះ ស្រាប់តែក្រុមក្មេង ទំនើងទាំងនោះ បានបើក រថយន្តដេញ បុកជុំវិញវត្តភ្នំ ហើយ​ដោយ​ឃើញ ស្ថានភាព យ៉ាងដូច្នេះ ជន​រង​គ្រោះ​បានផ្តួលម៉ូតូចោល នៅជិតក្រសួង សាធារណការ ដើម្បី​រត់គេចខ្លួន។ បន្ទាប់មកនោះ រថយន្តរបស់ក្មេងទំនើង ទាំងពីរនាក់នោះ បាន​ជ្រុលទៅបុក ម៉ូតូ​ចំនួន​២គ្រឿងទៀត ដែលកំពុង ចោទចោល នៅតាមផ្លូវ បណ្តាលឲ្យរងការខូចខាត។

ក្រោយកើតហេតុ និងនាំឲ្យមានការភ្ញាក់ផ្អើលនោះ គេសង្កេតឃើញ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះមកត្រួតពិនិត្យ ដើម្បី​ជួយ​អន្តរាគមន៍ ហើយ​​ស្ទូច រថយន្ត ម៉ែសឺដែស យកទៅរក្សាទុក នៅ​ការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំ ការ​ដោះ​ស្រាយ៕ ហេង នាង​

65990_512447252139476_1933049126_n65990_512447252139476_1933049126_n-copy

Related Articles

Back to top button
Close
Close