មាស ម៉ូលីណាមិនប្រកាសខ្លួនអុកឡុងសិល្បៈប្រជែងជាមួយអ្នកជំនាន់ថ្មី
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ តុលា កន្លងទៅអ្នកនាងមាសម៉ូលីណា ដែលកម្រចូលមកបម្រើការងារផ្នែកតន្រ្តីបន្តផ្ទាល់យូរមកហើយនោះស្រាប់តែកំពុងតែកាន់ក្បាលមេក្រូនិយាយស្តីជាមួយលោកអ៊ិត សេដ្ឋាក្នុងកម្មវិធី«មន្តស្នេហ៍សំនៀង»ប្រកបដោយពាក្យពេចន៍ក្បោះក្បាយ។
អ៊ីចឹងហើយទើបមហាជនដែលនាំគ្នាអង្កុយមើលនាគ្រានោះច្បាស់ជាគិតថាមាសម៉ូលីណាអាចនិងរកបាននូវកម្មវិធីផ្សាយផ្ទាល់ណាមួយផ្សេងទៀតរបស់ស៊ីធីអិនមិនខានដោយសារតែអ្នកនាងនៅតែមានសមត្ថភាពធ្វើជាពិធីការិនីល្អដូចពីមុនឯរូបសម្រស់នៅតែស្អាតទោះជាមានកូនដល់ទៅ៣នាក់ទៅហើយក្តី។
ក្នុងចំណោមហ្រ្វាសស៊ីហ្គើលជំនាន់ទី១កាលពីអំឡុង ឆ្នាំ២០០២ ក្នុងនោះមាននាងនឿន ចាន់ធឿនដែរនោះអ្នកនាងមាស ម៉ូលីណានៅតែបណ្តែតខ្លួនជាមួយអាជីពសិល្បៈតាមរយៈតួនាទីជាពិធីការិនីនៅឡើយទេទោះជានាងមានអាជីពនៅខាងក្រៅសិល្បៈជាប់នឹងធឹងបែបណាក្តី។
ជាញឹកញាប់អំឡុងពេលនេះតួនាទីរបស់មាសម៉ូលីណា កំពុងដំណើរការនៅស៊ីធីអិនក្រោយលាឈប់ពីប៉ុស្តី៍លេខ៣នោះគឺមិនមែនជាកម្មវិធីចេញមុខខ្លាំងឬល្បីដូចជារបៀបផ្សាយផ្ទាល់ដោយភាគច្រើននាងគ្រងនូវកម្មវិធីជាស្ត្រីមេផ្ទះថតទុកនិង ចាក់ផ្សាយប៉ះចំម៉ោង ដែលទស្សនិកជនមមាញឹកការងាររកស៊ីមិនសូវបានបើកមើល។
ម្ល៉ោះហើយទើបគេគិតថាមាស ម៉ូលីណាអាច និងដកថយពីវិថីសិល្បៈទី ដែលនាងធ្លាប់ប្រឡូករហូតល្បីឈ្មោះមិនខាន។ទោះយ៉ាងណាតាមរយៈការបង្ហាញវត្តមានជាសាធារណកាលពីចុងសប្តាហ៍កន្លងទៅគេនៅតែគិតថាអ្នកនាងមាស ម៉ូលីណា ដែលពេលនេះមានឬកចាស់ទុំព្រោះមានកូនពេញបន្ទុកនៅតែមិនទៅណាឆ្ងាយពីសិល្បៈឡើយដោយយូរៗទើបគេឃើញនាងចេញមុខឲ្យគេឃើញ។
ការបង្ហាញមុខកាលពីពេលកន្លងទៅរបស់ម៉ូលីណា នាំឲ្យមានមតិលើកឡើងថាមាសម៉ូលីណា អាចនិងវិលមកកាន់សិល្បៈពេញទំហឹងមិនខានព្រោះអំឡុងពេលនេះបើនិយាយពីតារាជើងចាស់ម្នាក់ៗគេនាំគ្នាស្រវាការងារយ៉ាងច្រើនដោយខ្លះងាកទៅសម្តែងភាពយន្តធ្វើជាគណៈកម្មការដាក់ពិន្ទុប្អូនៗរលកក្រោយទៀតថតជាក់ស្តែងមានលោកអ៊ិតសេដ្ឋាអ្នកនាងគង់ សុជាតិនិងអ្នកនាងចាន់តារាទីជាដើម។
ក្នុងជំនួបផ្ទាល់នៅពេលកំពុងបង្ហាញវត្តមានតន្ត្រី«មន្តសនេហ៍សំនៀង»អ្នកនាងមាសម៉ូលីណាដែលគ្រងនូវសំលៀកបំពាក់បែបប្រពៃណីជាតិសាកសមជាមួយកម្មវិធីមើលទៅស្អាតបែបសុភាពបានឲ្យដឹងថានាងមិនមែនឡើងមកឆក់យកកម្មវិធីរបស់បងស្រីយុគចិន្តាទេគ្រាន់តែមកជំនួសពេលគាត់រវល់ប៉ុណ្ណោះដើម្បីជួយគ្នាក្នុងពេល ដែលមានការរវល់អីនោះម្តងគេម្តងយើងណាមួយនាងក៍មកបម្រើការងារនៅស៊ីធីអិននេះដែរហើយ។
អតីតពិធីការិនីប្រចាំប៉ុស្តី៍លេខ៣ទើបតែប្តូទ្រនំនេះបានថ្លែងបន្តថាការពិតទៅសិល្បៈនាងមិនប្រឡូកឲ្យពេញទំហឹងប្រជែងគេឯងឲ្យដូចមុនទេនាងធ្វើការងារនេះល្មមៗប៉ុណ្ណោះមិនឲ្យផុងខ្លួនជ្រៅឡើយព្រោះរាល់លើកដែលនាងចេញថតកម្មវិធីម្តងៗនាងបានបែងចែកការងារច្បាស់ណាស់ដើម្បីកុំឲ្យទាក់ទិននិងអាជីពរកស៊ីខាងក្រៅនិងពេលមើលថែកូនប្រុសទាំង៣របស់នាង។ទោះយ៉ាងណាត្រឹមតែពិធីការិនីមួយមុខនេះនាងពិតជាសប្បាយចិត្តសម្រាប់បំពេញឲ្យទៅងាកធ្វើអីទៀតគឺប្រហែលជាមិនអាចទេដោយរាល់ថ្ងៃនេះនាងធ្វើការដល់ទៅ៣កម្មវិធីនៅស៊ីធីអិន។
នាងមិនចង់ដើរចេញពីសិល្បៈទេពិសេសផ្នែកពិធីការិនីនាងពេញចិត្តស្រលាញ់ណាស់ព្រោះធ្វើការនៅតែក្នុងម្លប់ណាមួយត្រូវចិត្តស្វាមីដែរទើបយើងចេះតែមានឱកាសចេញមុខមួយៗហ្នឹងគេគ្រាន់តែឲ្យគេដឹងបើឲ្យឈប់ពិបាកដែរព្រោះបានទាំងមានឈ្មោះក្នុងសិល្បៈនាងក៍អាចរកប្រាក់កំរៃបានខ្លះដើម្បីជួយទប់ការចំណាយខ្លះជាមួយស្វាមីបើទោះជាគាត់មានជំនាញជាគ្រូពេទ្យហើយពួកយើងមានហាងបោះពុម្ពសំបុត្រគ្រប់ប្រភេទនៅម្តុំជិតស្តុបដេអិនក៍គិតថាបើប្រាក់រត់រកពិតជាល្អដោយសង្គមយើងត្រូវការចាយវាយស្ទើរតែគ្រប់ជ្រុងទាំងអស់។
ម្ចាស់ហាងបោះពុម្ពឈ្មោះ«ឃីងចំណូល»រូបនេះប្រាប់ទៀតថាទុកឲ្យប្អូនៗជំនាន់ថ្មីនេះគ្នាចេញមុខប្រឡូកសិល្បៈទៅចុះយើងចាស់ទុកមួយអន្លើយកការងារណា ដែលសមនិងវ័យដើម្បីកុំឲ្យគេមើលមកឃើញថាយើងជ្រើមជ្រុល៕ ស.រ/Cambodia News