​លោក ​កឹម​ សុខា ​ច្រាន​ចោល ​រឿង ​លោក ​សម​ រង្ស៊ី ​ទាម​ទារ ​តំណែ​ប្រធាន​រដ្ឋសភា​

​​ភ្នំ​ពេញ​៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ច្រានចោល​អ្វី ដែល​បាន​លើក ឡើង ដោយ​ខុ​ទ្ទ​ការ​ល័យ របស់លោក ស ខេង ថា ជា​រឿង​មិន​ពិត ហើយ​មាន​ចេតនា បំបែកបំបាក់ ។ លោក​ថា ឆ្លងកាត់​ជំនួប​ដើម្បី​សម្របសម្រួល​នយោបាយ ចំនួន​២​លើក រួចមកហើយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក សម រង្ស៊ី មិនដែល បាន​ប្រើប្រាស​ពាក្យ​ទាំងអស់ នេះ​ទេ ។​

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ

​យ៉ាងណាក៏ដោយ លោក ស ខេង អ្នកដឹកនាំ​ការ​​សម្របសម្រួល របស់​គ​បក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា លោក សម រង្ស៊ី ពិតជា​បាន​ទាក់ទង​មក​លោក ដូច​អ្វីដែល មាន​លើក នៅក្នុង​សេចក្ដី​ថ្លែង​ការ​ណ៏ របស់​ខុ​ទ្ទ​ការ​ល័យ លោក នោះ​មែន …” នោះ​មិន មែន​ជាការ​បំបែក បំបាក់​ទេ​… ”​។​

​គួរ​បញ្ជាក់ថា នៅក្នុង​សេចក្ដី​ថ្លែង​ការ​ណ៏​មួយ កាលពី​ថ្ងៃទី​១២ តុលា  ដែល​ចុះហត្ថលេខា ដោយ​លោក ខៀវ សុភ័គ នាយ​ខុ​ទ្ធ​ការ​ល័យ របស់លោក​ស ខេង បាន​ស្ដីបន្ទោស​ថា ការចរចា​គ្នា​មិនត្រូវ ដែល​នាំទៅដល់​ការជាប់គាំង រដ្ឋសភា និង​រដ្ឋាភិបាល គឺ​បណ្ដាលមកពី​មេដឹកនាំ គណបក្សប្រឆាំង ខ្វែងគំនិត​គ្នា ។ ពោលគឺ​លោក សម រង្ស៊ី មិន​ទាមទារ​តំណែង ប្រធានរដ្ឋសភា ប៉ុន្តែ​លោក កឹម សុខ និង​លោក យឹម សុវណ្ណ អ្នក​នាំពា​ក្ស​គណបក្ស​សង្គ្រោះ​ជាតិ  នៅតែ​រក្សា​ជំហរ ទាមទារ តំណែង​ប្រធានរដ្ឋសភា ។​

​បើទោះជា​ដូច្នេះ​ក្ដី រដ្ឋសភា នីតិកាល​ទី​៥ និង​រដ្ឋាភិបាល​អាណត្តិ​ទី​៥  ត្រូវបាន​បង្កើត រួច ហើយ កាលពី​អំឡុង​ខែកញ្ញា កន្លងទៅ ដែល​ស្ថាបន​ទាំងពីរ នេះ គ្រប់គ្រង ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយ ៕ ​Cambodia News

Related Articles

Back to top button
Close
Close