ម៉ូស្គូ​បញ្ជាក់​ជា​ថ្មី​ថា វិបត្តិ​នៅ​ស៊ីរី​ត្រូវ​ដោះស្រាយ​ដោយ​ឈរ​តែ​លើ​ច្បាប់​អន្តរជាតិ

គោលជំហរនេះ ត្រូវបានលើកឡើងដោយលោកប្រធានាធិបតីរុស្ស៊ីពូទីន ក្នុងពិធី ទទួលសារតាំងនៅវិមានក្រេមឡាំងរសៀលម្សិលមិញ ពីអគ្គរដ្ឋទូតថ្មីនៃ២១ ប្រទេសក្នុងនោះ មានបណ្តាប្រទេសអាស៊ានផងដែរ។

ថ្លែងសុន្ទរកថាក្នុងពិធីទទួលសារតាំងនៅពីមុខឯកអគ្គរដ្ឋទូត និងរាជទូត ថ្មីៗនៃ២១ប្រទេស មកពីទ្វីបប្លែកៗ ដែលក្នុងនោះ មានទូតរាជាណាចក្រថៃទូត ក្សត្រប្រទេសប្រ៊ុយណេ ទូតសិង្ហបុរី ជាដើម លោកប្រធានាធិបតីពូទីន រំលឹកថា រុស្ស៊ីក្នុងឆ្នាំជាបន្តបន្ទាប់ចំពោះមុខ នឹងធ្វើជាប្រធាននៃជំនួបកំពូលមួយចំនួន គឺថា ក្នុងឆ្នាំ ២០១៣ នឹងធ្វើជាប្រធាន G-20 ក្នុងឆ្នាំ ២០១៤ ជាប្រធាន G-8 ផង និង ជាប្រធាន BRICS ផង។ BRICS ជាក្រុមនៃ៥ប្រទេសធំៗ ដែលមានសេដ្ឋកិច្ចកំពុង លូតលាស់ ដោយចង្វាក់យ៉ាងលឿន ពោលគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ លោកពូទីនសង្កត់ធ្ងន់ថា ក្នុងតួនាទីនេះ រុស្ស៊ីនឹងធ្វើសព្វបែបយ៉ាង ដើម្បីពង្រឹងទំនោរជាវិជ្ជមាន ទាំងក្នុងនយោបាយ ទាំងក្នុងសេដ្ឋកិច្ចពិភពលោក។ ហើយសកម្មភាពណា ដែលនាំទៅកាន់អស្ថិរ ភាព នៃស្ថានការណ៍ក្នុងលោក គឺមិនអាចទទួលយកបានជាដាច់ខាត។

តាមលោកពូទីន ជាការចាំបាច់ខានមិនបានដែលត្រូវតែធានាឲ្យមានឧត្តមភាពនៃ ច្បាប់ ទាំងលើឆាកអន្តរជាតិ ទាំងនៅក្នុងរដ្ឋនិមួយៗផ្ទាល់។ ប្រសាសន៍ លោក ពូទីន គឺសំដៅទៅលើព្រឹត្តិការណ៍ដែលកំពុងវិវឌ្ឍនៅតាម “ចំណុចក្តៅ” ជា បឋមនៅតំបន់ដើមបូព៌ា មានក្នុងប្រទេសស៊ីរីជាដើម។ តាមប្រមុខរដ្ឋរុស្ស៊ី ការ ញុះញង់ក្នុងរូបភាពប្លែកៗ ការបន្តប្រើអំពើហិង្សា ដើម្បីផ្លាស់ប្តូររបបគ្រប់គ្រង ក្នុងប្រទេសនេះ ឬនោះ គឺអាចអូសទាញស្ថានការណ៍ឲ្យធ្លាក់តែក្នុងសភាព ទាល់ ច្រកប៉ុណ្ណោះ។

លោកពូទីន គូសបញ្ជាក់ជាថ្មីថាបើមិនពឹងផ្អែកលើច្បាប់អន្តរជាតិទេគឺមិនអាច រៀប រយស្ថានការណ៍ឲ្យបានស្រួលបួលឡើយក្នុងលោកសម័យ បច្ចុប្បន្ន ហើយការប៉ុនប៉ងជំនួសគោលការណ៍ជាគ្រឹះគន្លឹះនៃលក្ខន្តិកៈអ.ស.ប.ទៅដោយ សកម្មភាពជាឯកតោភាគី ឬទៅដោយការស៊ុំគ្រលំគ្នាជាប្លុកស្អីណា និងជា ពិសេស ទៅដោយការប្រើកម្លាំង ទាំងឃ្វាងសេចក្តីសម្រេច របស់អ.ស.ប. គឺនឹង នាំទៅកាន់លទ្ធផលដ៏អាក្រក់សែនអាក្រក់។សកម្មភាពបែបនេះងំជាប់ទៅដោយ គ្រោះថ្នាក់នាំឲ្យបាត់បង់ស្ថិរភាព ហើយបង្កជាភាពច្របូកច្របល់។ របស់ដែល ហៅថា “ការកាច់ចង្កូតគ្រប់គ្រងលើវិបត្តិ“ មិនអាចដំណើរការទៅមុខឡើយ។ ព្រឹត្តិ ការណ៍នាពេលចុងក្រោយ តាមដែលលោកប្រធានាធិបតីពូទីនបញ្ចប់សេចក្តី គឺសឲ្យឃើញថា គោលជំហរប្រកាន់យកដោយរុស្ស៊ី ជាគោលជំហរត្រូវឈរលើ សច្ច ធម៌៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close