គណបក្សសង្រ្គោះជាតិធ្វើសន្និសីទកាសែត ស្តីពីការរកឃើញភាពមិនប្រក្រតីរបស់ កញ្ចប់សុវត្ថិភាព«ក»
ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទ ទី២៦ ខែសីហា នេះ គណបក្សសង្រ្គោះជាតិបានប្រកាសថា ខ្លួននឹងរៀបចំធ្វើសន្និសីទកាសែតស្តីពីការរកឃើញភាពមិនប្រក្រតី ធ្ងន់ធ្ងរនៅពេលត្រួតពិនិត្យផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក»។
សន្និសីទកាសែតនោះនឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្ស សង្រ្គោះជាតិ ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ កញ្ចប់សុវត្ថិភាព «ក» មួយចំនួនក្នុងខេត្តក្រចេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើពិធីបើកនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីធ្វើការផ្ទៀងផ្ទាត់តាមការបញ្ជារបស់ក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធទៅនឹងបណ្តឹងបោះឆ្នោតដែលប្តឹងដោយគណបក្សសង្រ្គោះជាតិ កន្លងមក៕ Cambodia News