សាសា ​​បដិ​សេធ​​ទំនាក់​​ទំនង​​ស្នេហ៍​​ជា​​មួយ​​បុរស​​ឆ្លង​​ទ្វីប​​

ភ្នំ​ពេញ​៖​ តា​រា​ច​ម្រៀង​​​​​ ​កញ្ញា​ ​​សា​​សា​​ មួ​យ​​រ​យៈ​​ចុ​ង​ក្រោ​យ​​​នេះ គេ​​​ក​ត់​ស​ម្គា​ល់ថា​ ​នា​ង​​​ហា​ក់ដូច​ជា​​​ស្ង​ប់​ស្ងាត់​​​មិ​ន​ឃើ​ញ​មា​ន​​ចេ​ញ​​ប​ទ​​​ច​ម្រៀង​​​ថ្មី​​​ឡើ​យ​ ​ទ​ន្ទឹ​ម​នឹ​ង​​​លេ​ច​​​ឮថា នា​ង​​​ចង់​​​ផ្អា​ក​​​ពី​​​សិ​ល្បៈ​​​ដោ​យ​​​មិ​ន​ដឹ​ង​ពី​​​មូ​ល​ហេ​តុ​ ​ស្រ​ប​ពេ​ល​​ដែ​ល​មា​ន​​​ពា​ក្យ​​ច​ចា​ម​អា​រ៉ា​ម​​​ថា​ ​នា​ង​​​កំពុង​​​ភ្ជា​ប់​​​ទំ​នា​ក់ទំ​ន​ង​​ស្នេ​ហា​​​ជា​មួ​យ​​​បុរ​ស​​​ម្នា​ក់​​​រ​ស់​នៅ​​​ប្រ​ទេស​​​ ​អា​មេ​រិ​ក​។​ ​​

Cam1​មួ​យ​រ​យៈ​​​​នេះ​​ ​​តា​រា​ច​ម្រៀ​ង​​ស្រី​ ​សា​​​ច់​ស​ ​ម៉ដ្ឋ​​​រ​លោ​ង​​​ក​ញ្ញា​ សា​​​សា​ ប្រ​ចាំ​​​ផ​លិ​តកម្ម ថោ​ន ​មិ​នមាន​​ចេញ​​ប​​ទ​​ច​ម្រៀ​ង​ថ្មី​​ឡើ​យ។ ​ជាមួយគ្នា​​នឹង​​កា​របាត់​​មុខ​​​ពី​​សិ​ល្បៈ​យ៉ា​ង​​​ស្ងប់​ស្ងាត់​​​ ​​​ស្រា​ប់​​តែមា​ន​​លេ​ច​ឮ​​​ព័​ត៌​មាន​​​ថា​ ​នា​ង​ សា​​​សា​ ​កំ​​ពុ​ង​មាន​​​ទំ​នា​ក់​ទំ​នង​​​ស្នេ​ហ៍​​​ដ៏​​​ផ្អែមល្ហែ​ម​​ជា​​មួ​យ​​​បុរ​ស​​ម្នា​ក់​​នៅ​​​ប្រ​ទេ​ស​​​ ​អា​មេ​រិ​ក​។​

ជុំ​វិញ​​​​ការលើកឡើង​ខាងលើ​ កញ្ញា សា​សា ​បាន​ឆ្លើយ​បញ្ជាក់ថា ការបាត់​មុខ​នាង​មួយ​យៈ​នេះ មិនមែន​​នា​ង​​កំ​ពុ​ង​មា​ន​​ទំ​នា​ក់​ទំ​ន​ង​​ស្នេ​ហា​​​ជាមួ​យ​​​អ្ន​ក​​អា​មេ​រិ​ក ​ដូច​ដែ​ល​​គេ​​​បាន​លើ​ក​ឡើ​ង​​នោះ​ទេ​ ​តាម​ពិ​ត​ ​គឺ​​នា​ង​​​ជាប់​រ​វ​ល់​​កា​រ​ងា​រ​​​ផ្ទា​ល់ខ្លួ​ន​ ​និ​ងមា​ន​​​ជំ​ងឺ​​ប​ន្តិ​ច​បន្តួ​ច​​​ផ​ង​ដែ​រ ​ទើ​ប​​ដ​ក​ឃ្លា​​​ពី​​សិ​ល្បៈ​​​មួយ​រ​យៈ​។​

សា​​​សា​ ​បាន​ប​ញ្ជា​ក់​​​ជុំវិ​ញ​​​កា​រ​​លើ​ក​ឡើ​ង​អំពី​​​ទំ​នា​ក់​ទំ​ន​ង​​​ស្នេ​ហា​​ជា​មួ​យ​​​បុ​រស​​​នៅ​​​អា​មេ​រិក​ ​​​នោះ​​ថា​ ​នា​ង​​​ពិត​ជា​​​បា​ន​​​ស្គា​ល់​​ ​និ​ង​ទា​ក់​ទ​ង​​បុ​រ​ស​​​ម្នា​​ក់​នៅ​​​អា​មេរិ​ក​​​ពិ​តមែ​ន​ ​ប៉ុ​ន្តែ​​មិ​ន​មែ​ន​​​ទា​ក់​ទង​​​ក្នុ​ង​ន័​យ​​ស្នេ​ហា​​​នោះ​ទេ ​តា​ម​ពិ​ត​​​បុ​រស​​​ម្នា​ក់​​​នោះ​​ជា​​​អ្នក​ធា​នា​​តា​រា​​សិ​ល្បៈ​​ខ្មែ​រ​​ទៅ​​​សម្តែង​ ​និង​​​ច្រៀ​ង​​នៅ​​​អា​មេ​រិ​ក​ ​ហើ​យ​​​ក៏​បាន​​​ស្គា​ល់​​​រា​ប់​អា​ន​​​នា​ង​ ដូ​ច​​​គា​ត់​​​រា​ប់​អា​ន​​អ្ន​ក​សិ​ល្បៈ​​​ដ​ទៃ​​​ដែរ​។​

​ទោះ​ជាយ៉ា​ង​ណា​ ​ជាមួ​យ​នឹ​ង​​អា​ជី​ព​​​ចម្រៀ​ង​ ​តា​រា​​​សាច់​​​ស​ខ្ចី​ ​ផ្ទា​ល់​​ខួ​ច​​​រូ​ប​នេះ ​អះ​អា​ងថា​ ​នា​ង​​មិ​ន​​​បោះប​ង់​​នោះ​ទេ​។​ ​មិ​ន​តែ​ប៉ុណ្ណោះ​ ​នា​ង​​​ថែ​ម​ទាំង​​​បា​ន​​​ថត​​​ប​ទ​​ច​ម្រៀ​ង​​​ថ្មី​​ចំ​នួ​ន៣​ប​ទ​ ទៀ​ត​ផង​ ​និ​ង​​​បាន​​​ថ​ត​ ​M​V​ ​កា​លពី​ដើ​ម​​​ខែ​សី​ហា​ ​ឆ្នាំ​២០​១​៣​ ​ក​ន្ល​ង​ទៅ​ ​ដែល​​​ក្នុ​ង​នោះ​​​មាន​​​ប​ទ​​​ញា​ក់​១​បទ​ ​និ​ង​​​ប​ទ​​​មនោ​ស​ញ្ចេ​ត​នា​២​ប​ទ ​កំ​ពុ​ង​​​ត្រៀ​ម​​ចេ​ញ​ល​ក់​​លើ​​​ទី​ផ្សា​រ​ នៅ​​​រ​វា​ង​​ពា​ក់​ក​ណ្តាល​​ខែ​សីហា​ ​ឆ្នាំ​​២០១៣​​នេះ​។

​សា​​សា​ ​បន្ត​និយា​យ​ថា​ ​នៅ​​​ខែ​សី​ហា​ ឆ្នាំ​២​០​១​៣​ នេះ​ដែ​រ​ នា​ង​នឹ​ង​​ចេញ​​អា​ល់​​​ប៊ុ​​ម​​​ពិ​សេ​ស​​​មួ​យ​ទៀ​ត​ ​ដែ​ល​​មា​ន​​​ឈ្មោះ​ថា​ ​S​p​e​c​i​al​ ​ឬ​​​​អា​ល់​​ប៊ុ​​​ម​​​ម​នុស្ស​​​ស្រី៥​នាក់។​​ ​អាល់​​ប៊ុ​​ម S​p​e​c​i​a​l ​នេះ​ ​មា​ន​​តា​រា​​​ស្រី​៥​​រូ​​ប​​ច្រៀ​ង​​​រួ​មគ្នា​ ​ដូច​​ជា ​មា​ស​ ​សុ​ខ​​សោ​ភា​,​ ​សុ​គ​ន្ធ​ ​និ​សា ​,​អេ​​​ន​​នី​ ​ហ្សា​​​ម​ ​និ​ង​​រូ​ប​នា​ង​។

​ក្រោ​យ​ពី​​​អាល់​​​ប៊ុ​ល​​​ពិ​សេ​ស​​​នេះ​​​ចេញ​ល​ក់​​​នៅ​លើ​​ទី​​ផ្សារ​ ​ក​ញ្ញា​ ​សា​​​សា​ ​អះ​អាង​ថា​ ​អា​ចធ្វើ​​ឲ្យ​​​នា​ង​​លុ​ប​បំបាត់​​​នូ​វ​​ព័​​ត៌មា​ន​​ដែ​ល​ថា​ នា​ង​​​បា​ន​​​លាឈ​ប់​​​ពី​​​សិល្បៈ​។ ​ម្យ៉ា​ងវិ​ញទៀ​ត​ ​ជា​មួយ​នឹ​ង​​​អា​ល់​​ប៊ុ​​ម​ ​S​p​e ​c​i​a​l​ នេះ​ សា​​សា​ ក៏​រំ​ពឹ​ង​ថា​ នា​ង​​​អា​ច​នឹង​ទ​ទួល​​​បា​ន​កា​រ​​គាំ​ទ្រ​​​ឡើង​វិ​ញ​ ​ប​ន្ទា​ប់​ពី​​​ស្ង​ប់ស្ងា​ត់​​​មួ​យ​រយៈ​​​ក​ន្ល​ង​ម​ក​៕​ ​​ ស​.​រ​/Cambodia News

Cam5Cam6Cam7Cam3Cam8

Related Articles

Back to top button
Close
Close