នាយ ​ក្រឹម ​រង​ការ​រិះ​គន់ ​ពេល​បង្ហាញកា​យ​វិការ ​មិន​សម​រម្យ​កន្លែង ​កម្សាន្ត​ពេល​រាត្រី​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (៣០ កក្កដា ២០១៤) ៖ ថ្មីៗនេះមានអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើនបាននាំគ្នារិះគន់ ដោយមិនសំចៃមាត់ទៅលើ តារាកំប្លែងមានឈ្មោះល្បី ចាស់វស្សា នាយក្រឹម ប​ន្ទា​ប់​​ពីពួ​​ក​គេ​បា​ន​ឃើ​ញ រូបថតមួយសន្លឹក ដែលបង្ហាញកាយវិការ មិនសមរម្យ យកបង្ហោះជាសាធារណៈ។

រូបថតមួយសន្លឹក ដែលមានរូប នាយ ក្រឹម អង្គុយចំកណ្តាលហើយ ស្រីស្រស់ស្អាត៤នាក់ អង្គុយ​ចោមរោម ប្រជែងគ្នាបង្ហាញ កាយវិការសិចស៊ី លើកជើងលើកដៃ បញ្ចេញ​សា​ច់​ស​រ​ខ្ចី​​ហា​ក់​ មិនសមភ្នែកនៅក្នុង បន្ទាប់ខារ៉ាអូខេ មួយកន្លែង។

តាមរយៈរូបនេះបានធ្វើឲ្យ តារាកំប្លែងរូបនេះទទួល រងព្រនង់រិះគន់ពី មហាជនជាច្រើនខ្លាំង ដោយពួកគេលើកឡើងថា កាយវិការបែបនោះ មិនសមជាអ្នកសិល្បៈទេ ព្រោះថាអ្នកសិល្បៈ ត្រូវធ្វើជា គំរូល្អ តែបែរជា បង្ហាញរូបភាពបែបនេះ ជាសាធារណៈបង្អួត គេ​ឯ​ង​មិ​នខ្លា​ច​រអា​អី​ប​​ន្តិច​សោះ​ ​៕

MSP-0561

 

 

Related Articles

Back to top button
Close
Close