ម៉ូតូ​បុក​ម៉ូតូ ​ស្លាប់​ម្នាក់​ រង​របួស​ធ្ងន់​ ស្រាល​២​នាក់​

Cambodia News

ភ្នំពេញ៖ កាល ពីវេលា ម៉ោង៨ និង៥០នាទី ថ្ងៃទី១៨ ខែមិថុនា​ យុវជម្នាក់បានស្លាប់ភ្លាមៗ នៅ​នឹង​កន្លែង​កើត ហេតុ រីឯ២នាក់ទៀត រង​របួស​ធ្ងន់ស្រាល ដោយសារតែ ម៉ូតូពីរគ្រឿងបើកច្រាសទិសគ្នា បុកគ្នាយ៉ាងពេញទំហឹង​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ​ក្នុង​ភូមិ​ក្រាំង​ដូនទ័យ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប្រុស ហៅតឿ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មានមុខរបរជា ជា​ជាង​ម៉ាស៊ីន​កាត់​ដេរ​រោង​ចក្រស្បែកជើ់ងវត្តអង្គតាកៀត ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​កប់​គង​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មាន​ស្រុក​កំណើត​នៅ​ភូមិ​ដូន​យ៉យ ឃុំដូនយ៉យ ស្រុក​ដង​ទង់ ខេត្តកំពត រីឯភាគីម្ខាងទៀត ដែលរងរបួសធ្ងន់ឈ្មោះសេង គន្ធី មានអាយុ២១ឆ្នាំ មុខ​រប​រ​កម្មក​រ​រោងចក្រ នៅតំ​បន់អភិវឌ្ឍន៍ សេដ្ឋកិច្ចពិសេស  រស់នៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ប្រើប៊ិច ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE-4684 ជិះគ្នា២នាក់បើកក្នុងល្បឿនលឿន​​ក្នុងទិសដៅ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក​សេ​៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1L-5661 ជិះម្នាក់ឯងបត់ឆ្លង ផ្លូវក្នុងទិសដៅពីលិចទៅកើត ធ្វើ​ឲ្យម៉ូ​តូ​សេ១​២៥ ចាប់ហ្រ្វាំង មិនទាន់ក៏ជ្រុលទៅបុក យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ជិះម៉ូតូសេ៥០ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយបែកក្បាល ធ្លាយ​ខួរ​ដោយ​សារជុងនឹងឈ្នាន់ម៉ូតូ ចំណែក​ឯ​ភាគី​ម៉ូតូ​សេ១២៥ គឺរងរបួសធ្ងន់ស្រាល ទាំងពីរនាក់ ដោយម្នាក់រងរបួសបែកក្បាល សន្លប់​ឈឹង​នៅ​នឹង​កន្លែង​រី ឯម្នាក់ទៀតរង របួសស្រាលបានរត់ គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ នគរបាលចរាចរខណ្ឌ ចុះទៅដល់ភ្លាមៗ នឹងបានហៅ រថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹក​យកទៅកាន់មន្ទីរព្រះ កុសមៈ ហៅ​មន្ទីរ​ពេទ្យ​លោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតជាបន្ទាន់ ។ ចំណែកឯកសាកសពត្រូវ ប្រគល់​ទៅ ​ឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។ រីឯវត្ថុតាងប្រគល់ទៅនគរបាលចរាចរ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះ ស្រាយគ្នាជាក្រោយ៕ ដោយ៖ ហេង នាង​

CH-0645

Related Articles

Back to top button
Close
Close