ថត លក្ខិណា តួឯកអាបក្នុងរឿងថ្មី

ក្រោយពីបានទទួលជោគជ័យក្នុងអាជីពជាពិធីការិនីក្នុងកម្មវិធី “សុខគា លក្ខិណា ប៊ី អាយជី ”របស់ស្ថានីយទូរទស្សន៍ CTN នោះពេលនេះស្រីស្រស់ធ្មេញជំពើសថនលក្ខិណាបានហាក់ ឡើងមួយ កម្រិតទៀតដោយនាងបានក្លាយជាតួឯកជាលើកដំបូងក្នុងខ្សែភាពយន្តរឿង”អាប ពាក់មួយសុវត្ថិភាព”។

ទាក់ទងនឹងការសម្តែងជាតួឯកជាលើកដំបូងនេះថន លក្ខិណា បាននិយាយថា សព្វថ្ងៃនាងកំពុងតែ  ថត រឿង “អាបពាក់មួកសុវត្ថិភាព ” របស់ផលិតកម្មLD ដោយក្នុងនោះនាងជា តួស្រីអាបពេលយប់និង ពេល ថ្ងៃជាមនុស្សធម្មតា។ខ្សែភាពយន្តនេះមានការចួល រួមសម្តែងជាមួយតួប្រុសលោក ជា សុវណ្ណន រាណ៍ រួមជាមួយតារាមួយចំនួនដូចជា លោក បឺរី ស៊ីមន DJ ក្តឹប និង ស្រីស្អាត ប៊ីរីយ៉ា។ល។ នាង បញ្ជាក់ថា នេះជា រឿងបែបកំប្លែង ហើយការតុបតែងមុខជាអាបមាន លក្ខណៈគួរឱ្យស្រឡាញ់មិន អាក្រក់អ្វីទេ ហើយសព្វ ថ្ងៃខ្សែភាពយន្តនេះបានដំណើរការថតជិតចប់ហើយ ដែរហើយនឹងត្រៀមដាក់ បញ្ចាំងក្នុងពេលឆាប់ៗនេះ។

តារាដែលមាន រូបរាងខ្ពស់ស្រឡះសាច់សខ្ចីរូបនេះ បានបញ្ជាក់ថា តាមរយះការសម្តែងជាតួឯកលើក ដំបូងនេះនាងហាក់មានការពិបាកបន្តិចគឺពេលដែល នាងត្រូវសម្តែងឈុតដកកដែលនាងត្រូវធ្វើយ៉ាងណា ឲ្យដូចអាបពិតៗ។ទោះជាយ៉ាងណាតាមរយះខ្សែភាព យន្តនេះនាងសង្ឃឹមថា នឹងទទួលបានការ គាំទ្រច្រើន ពីសំណាក់ទស្សនិកជនព្រោះរឿងនេះហាក់មានខុស ប្លែកពីខ្សែភាពយន្តផ្សេងព្រោះវាមាន លក្ខណះបែប កំប្លែងផង និងភ័យរន្ធត់ផង។

តារាសម្តែងនិងជាពិធីការិនីរូបនេះបានបញ្ជាក់អះអាង ថា តាមពិតទៅនាងក៍ធ្លាប់បានសម្តែងជាតួឯក ២ទៅ៣រឿងកន្លងមកដែរតែខ្សេភាពយន្តដែលនាងបាន សម្តែងនោះគេមិនបានដាក់បញ្ចាំងឡើយ  ហើយនាង ក៍មិនបានដឹងពីមូលហេតុដែរ ទើបតែពេលនេះនាង មានឱកាសក្លាយជាតួឯងជាថ្មីទៀត នោះទើបនាងបានចាត់ទុកថា រឿងនេះជាឱកាស លើកដំបូងក្នុងការគ្រងតំណែងជាតួ ឯកសម្រាប់ អាជីពសិល្បះរបស់នាងដែលបានខំប្រឹងប្រែងមកជាយូរនោះ។សព្វថ្ងៃ ថន លក្ខិណា ជា ពិធីការិនីក្នុង កម្មវិធី “សុខ គា លក្ខិណានិង ប៊ីអាយជី” របស់ ស្ថានីយទូរទស្សន៍ CTN ក្រៅពីនេះនាងក៍មានការ មមាញឹកក្នុងការថតខារ៉ាអូខេ និង ថតស្ប៉ត ផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ ដែលភាពជោគជ័យ របស់នាងនេះត្រូវបានគេគិតថានាងអាចរកប្រាក់ចំណូលពីអាជីព សិល្បះនេះក្នុងមួយខែខ្ទង់ពាន់ដុល្លារ៕

Related Articles

Back to top button
Close
Close