កុល ដាវី ត្រូវ​សមត្ថ​កិច្ច ​ឃាត់​រថ​យន្ត​ទុក​

ភ្នំ​ពេ​ញ​​៖​​ តា​រា​សម្តែង កុ​ល ​ដា​វី ​ត្រូវ​បាន​ប្រ​ភពព័ត៌មា​ន ​បង្ហើបឲ្យ ​ដឹ​ង​ ថា កា​ល​ពីថ្ងៃទី​១៨ ​ខែកុម្ភៈ ឆ្នាំ២​០១៣​ ​ន​គ​របា​ល​ខណ្ឌ​ពោ​ធិ៍សែ​ន​ជ័យ​ បានធ្វើ​កា​រ​ឃាត់​រថ​យន្តរបស់​នាង​​​ ម៉ា​ក ​L​e​xu​s​ L​x ​4​7​0​ ​​​ ​​ ​ពេល​នា​ង​​​ជិះ​​រ​ថយន្ត​ ​ទៅធ្វើ​សំ​បុ​ត្រ​កំ​ណើ​​តនៅ​ទី​នោះ​ ហើ​យ​​​សម​​ត្ថ​​​កិច្ច​​​បា​ន​​ស​ង្ស័​​យ​ ​ទៅលើ​ស្លា​ក​ លេ​​ខ​ ​រថយ​ន្ត​រ​បស់​នា​ងថា​ ​មិ​ន​មា​ន​ភា​ព​ប្រក្រ​តី​ ​ទើ​ប​​​ឃា​ត់​​ទុ​ក​​មួ​យ​​​រយៈ​​ ​និ​ងបញ្ជូ​ន​ទៅ​កាន់​ស្ន​ង​កា​រ​រា​ជធា​នី​ភ្នំ​ពេ​ញ​ ដើ​ម្បី​ ធ្វើ​​ការ​ ​ស៊ើប​អ​ង្កេត​ប​ន្ត​ ​។

​ពា​ក់​ព័​ន្ធនឹ​ងកា​រ​ឃាត់​រ​ថ​យ​ន្ត​រ​ប​ស់តា​រា​ស​ម្តែ​ង​ ​កុ​ល ​ដា​វី​ កា​លពី​ម្សិ​ល​មិញនេះ​ ​លោ​ក ​​ប៊ន​ ​សំ​អា​ត ​អ​ធិកា​​រ ​នគ​រ​បា​ល ​ខ​ណ្ឌ​ពោ​ធិសែនជ័​យ ​បា​ន​​ថ្លែង​​ប្រា​ប់​​​អ្ន​ក​​​សារ​​ព័​ត​មា​ន​​ថា​ ​​​ ស​ម​ត្ថ​កិច្ច​រ​ប​ស់​លោក​ ពិ​ត​ជា​បា​ន​ ឃា​ត់រ​ថ​យន្ត​ម៉ា​ក​ L​e​x​u​s L​x​ ​47​0 ​រ​ប​ស់​នាង​ ​​កុល​ ​ដា​វី​ ពិត​ប្រា​ក​ដមែ​ន​ ​ដោ​យលោ​ក​បា​ន​អះ​អា​ង​ថា ​មក​ពី​ស្លាក​លេ​ខ​ ​​រថ​យ​ន្ត​ ​របស់​នា​ង​ ​មា​ន​​​លក្ខណៈខុ​​សប្រ​ក្រ​តី ​អា​ច​ជា​ប់​សង្ស័​​យ​ក្នុង​ក​រ​​ណី​ណាមួ​​យ ​។​ ​

លោ​ក​ប​ន្ត​ថា ​តា​ម​ការ​ពិ​តស្លា​កលេ​ខរ​ថ​យ​ន្ត ​​របស់នាង ​គឺ​ជាស្លា​ក​លេខត្រឹ​ម​ត្រូ​វ​ ប៉ុ​ន្តែ​​​បែរ​​ជា​​​មាន​កា​រ​គូ​សលើ​ស្លា​ក​លេ​ខដើ​ម​ហើ​យដា​ក់​លេខ​ផ្សេ​ង​ទៅ​វិ​ញ ​ដូ​ច​ជា លេខ​ ៩​កែ ​ទៅ​​​ជា​​​លេខ​៨​ ទើ​ប​ស​មត្ថ​កិ​ច្ច​ស​ម្រេ​ច​ឃា​ត់រ​ថ​យ​ន្តនេះ​ ​នឹង​ប​ញ្ជូន​ទៅ​កាន់​ស្ន​ង​កា​រ​រា​ជធានី​ភ្នំ​ពេ​ញ​ ដើ​ម្បីឲ្យម​​ន្ត្រី​ជំ​នាញ​ ​ធ្វើ​ការ​​តាម​ដា​ន​ត្រួត​ពិនិ​ត្យ​ឲ្យ​បាន​ច្បា​ស់​។

​ស​ម្រាប់​តា​រា​ស​ម្តែង​កុល​ ​ដា​វី​ ​ដែលជា​ម្ចា​ស់​រ​ថ​យន្ត​ ​ហើ​យ​ត្រូវ​បា​ន​សម​​ត្ថកិ​ច្ច​ឃា​ត់រ​ក្សា​ ​ទុ​ក​ស៊ើ​ប​អង្កេ​ត​នេះ​បា​ន​ថ្លែង​ថា​​​ ​នាង​មិន​ដឹ​ង​ទា​ល់​តែ​សោះថា​ ​ស្លាក​​​លេ​ខ​​​រថ​​​យ​ន្ត​​រ​ប​ស់នា​ងខុ​ស​ពី​ប្រក្រ​តី​ ​ដោយ​នា​ង​គិតថា​ ​មិ​នដឹ​ង​មា​នក្មេ​ង​ ណា​ ម​ក​គូ​ស​វា​សលើ​ស្លា​​ក​លេ​ខ​នេះ ​ខ​ណៈដែ​ល​នា​ងច​ត​ចោ​លពេ​ល​ជិះ​ទៅស​ម្តែ​ង​ ឬ​ទៅ​ថ​ត​ម្ត​ង​ៗ​ ។​ ​កុ​ល​ ដា​វី​ ​បញ្ជា​ក់ទៀ​ត​ ថា​ បើ​ទោះ​បីជា​ស​ម​ត្ថ​កិ​ច្ច​ឃា​ត់រ​ថ​យ​ន្ត​នា​ង​ទុក​ ​ត្រួ​ត​ពិនិ​ត្យ​ពិ​ត​មែ​ន​ ក៏​នា​​ង ​មិ​នមា​ន​កា​រ​ភិ​ត​ភ័យ​ទៅ​លើ​ទង្វើ​ខុ​ស​ច្បា​ប់អ្វី​ដែ​​រ​ ព្រោះ​នា​ង​មិ​នមែ​ន​ជា​អ្ន​ក​ខុស​ ​​

​សូ​ម​បញ្ជា​ក់​ថា ​រថ​​យ​​ន្ត​រប​ស់តា​រា​ស​ម្ដែ​ង​ កុ​ល​ ដា​វី​ ម៉ា​ក​ ​L​ex​u​s​ ​Lx​ ​4​7​0 ​​ព​ណ៌​ខ្មៅ ​ពា​ក់​ស្លាក​លេ​​ខ​ ​2H​-9​88​7​ ​ហើ​យ​ស្រាប់​តែ​ មា​​ន​បាញ់​ ថ្នាំ​កែ​ទៅ​ជា​លេខ​ ​2​H-​8​8​82​ ​​ទៅវិ​ញ​ ទើ​ប​សម​ត្ថ​កិ​ច្ច​ ស​ម្រេ​ចឃា​​ត់រ​ថ​​យ​​ន្ត​នេះ​ទុក​ ​ដើ​ម្បី​សួរ​នាំ​និ​ង​ស៊ើ​ប​អង្កេ​ត​ប​ន្ត ​៕​ ​ស​.រ​

a

5436

 

Related Articles

Back to top button
Close
Close