​ការលុបឈ្មោះប្រធាន​​​គណបក្សប្រឆាំងចេញ​​ពីបញ្ជីឈ្មោះបោះឆ្នោត​​​ធ្វើតាមនីតិ ​វិធីច្បាប់

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបស្បថចូលកាន់ដំណែងចាស់ដដែល បានអះអាងថា ការលុបឈ្មោះប្រធានគណបក្សប្រឆាំងចេញពីបញ្ជីឈ្មោះបោះ ឆ្នោត គឺធ្វើឡើងតាមនីតិវិធីច្បាប់។

ក្នុងកិច្ចប្រជុំជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល នាថ្ងៃទី៦ វិច្ឆិកា ២០១២នេះ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានអះអាងនៅ ថាការលុបឈ្មោះ លោក សម រង្ស៉ី និងគ្រួសារ ចេញពីបញ្ជីបោះឆ្នោត នៅសង្កាត់បឹងរាំងនោះ ដោយសារប្រធានគណបក្សប្រឆាំងរូបនោះ ផ្លាស់ទីលំនៅ ទៅសង្កាត់ចាក់អង្រែលើ និងមួយវិញទៀត លោក សម រង្ស៊ី មានពិរុទ្ធភាព។

ការលើកឡើងរបស់ប្រធាន គ.ជ.ប នេះ បានធ្វើឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានជ្រើសតាំងឲ្យកាន់ ដំណែងដដែលនេះ ដោយគ្មានការគាំទ្រពីគណបក្សប្រឆាំង។ ប្រធានគណបក្សសមរង្ស៉ី ដែលទើបតែងតាំងថ្មី លោក គង់ គាំ បដិសេធការលើកឡើងរបស់ប្រធាន គ.ជ.ប លោកចាត់ទុក ការចោទប្រកាន់លើអតីតមេដឹកនាំរបស់ខ្លួនថា ជារឿងនយោបាយ៕

Related Articles

Back to top button
Close
Close