ក្រុម​ចោរ​ប្លន់​ដ៏​សកម្ម​ចំនួន​ ៦​នាក់​ត្រូ​វ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៣ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ បានរៀបចំ​ធ្វើ​សន្និសីទកាសែត​មួយដើម្បី​បង្ហាញ​មុខសញ្ញា​ក្រុមចោរប្លន់​ដ៏​សកម្ម​  ចំនួន​៦​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​យ៉ាង​កក្រើក​​ក្នុង​រាជធានី​ភ្នំពេញ​។​

img-400x286បើតាម​ប្រភព​ពី​លោក​វរសេនីយ៍​ឯក ជួន ណា​រិន្ទ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៣ សមត្ថកិច្ច​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​រាជធានីភ្នំពេញ បាន​ចុះ​ធ្វើ​ការ​​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ជនសង្ស័យប្លន់​ម៉ូតូ​២​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន បន្ទាប់មក​ក៏​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តទៀត​រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន ​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​ទៀត និង​ដកហូត​បាន​កាំភ្លើង​ម៉ាក កា​៥៩ ១​ដើម និង​ម៉ូតូ​២​គ្រឿង ដែល​ក្នុង​នោះ​១​គ្រឿង​ជា​របស់​ជនរងគ្រោះ​ម៉ាក CBR  និង​១​គ្រឿង​ទៀត​ម៉ាក អេស​អិ​ល ពណ៌​ទឹកប្រាក់ បិទ​ស្កុ​ត​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ-2041 ដែល​ពួក​គេ​​ជិះ​ធ្វើ​សកម្មភាព​ប្លន់​។​

បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ទាំង​៦​នាក់​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ពួក​គេ​ធ្លាប់ធ្វើ​សកម្ម​ភាព​ចំនួន​៤​លើក​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​ស៊េរី​ទំនើបៗ​ក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក សង្កាត់​​វាលវង់ ខណ្ឌ​៧​មករា សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន និង​​នៅជាប់​របងមជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ សង្កាត់​​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដទៅ​តាម​នីតិ​វិធី​ច្បាប់ ៕ Cambodia News

Related Articles

Back to top button
Close
Close