បុរស​អូស្ត្រាលីម្នាក់ស្លាប់​និង៣នាក់​ទៀត​ចូល​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ទទួល​ទាន​​ស្រា​ផលិត​នៅ​ផ្ទះ

ក្នុងរដ្ឋ​ Queensland ​​ប្រទេស​អូស្ត្រាលី បុរស​ម្នាក់អាយុ​ ២១​ឆ្នាំ​បាន​បាត់​បង់​ជីវិត និងបុរស​៣នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ពួក​គេទទួល​ទាន​​ស្រា​ផលិត​នៅ​ផ្ទះ​ដែល​គេ​ហៅ​ថា ‘grappa’ ។

មាន ​ការ​សន្និដ្ឋាន​ថា ​បុរស​ទាំង​នោះពុល​​ថ្នាំជាតិមេតាណុល ដែល​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង​​បែប​អ៊ីតាលី ផ្សំ​ឡើង​ដោយ​​​ផ្លែ​ទំពាំង​បាយ​ជូ​។

​​​រដ្ឋ​មន្រ្តី​​ទទួល​បន្ទុក​ ផ្នែក​សុខាភិបាល​​របស់​រដ្ឋ​ Queensland ​លោក Lawrence Springborg មាន​ប្រសាសន៍​ថា នេះ​ជា​ហេតុការណ៍​​គួរ​ឲ្យ​សោកស្តាយ និងប្លែក​ខុស​ពីធម្មតា។

លោក​មាន​ប្រសាសន៍​ថា ប៉ូលិស និង ក្រសួង​សុខាភិបាល​​រដ្ឋ Queensland ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close