ចាប់​នារី​រត់​តុ​រំលោភ​នាង​សំពះ​ប្រាប់​ថា​ កើត​អេដស៍​ក៏​នៅ​តែ​រំលោភ​

Cambodia News

ភ្នំពេញ ​ ៖​ កាល​ពីវេលា​ ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៣ នារី​រត់តុម្នាក់ ​​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ ៣​នាក់​ចាប់​ រំលោភ​បូក​ ទោះ​បី​ជា​នាង​លើក​ដៃ​សំ​ពះប្រាប់​ថា កើត​អេដស៍ក៏នៅ​តែ​រំ​លោភ ​​រហូតដល់​កណ្ដាល​យប់​ជិត​ភ្លឺនៅ​ក្នុង​ចម្ការ​ដាំ​ជីរ​​ នៅ​ភូមិ​របោះ​ អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​មានជ័យ។

នារីរងគ្រោះដែលត្រូវក្មេងស្ទាវ៣ នាក់ចាប់រំលោភបូក។
នារីរងគ្រោះដែលត្រូវក្មេងស្ទាវ៣ នាក់ចាប់រំលោភបូក។

នារី​រង​គ្រោះ​ដែល​ត្រូវ​ក្មេង​ស្ទាវ​៣​ នាក់​ចាប់រំលោភ​បូក​នោះ​ឈ្មោះ​ម​.​ច​.​ធ​.​ អាយុ​២៩​ឆ្នាំ​ មុខរបរ​រត់​តុ​តាម​ភោជនីយ​ ដ្ឋា​ន​ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌមានជ័យ​ ។​ រីឯ​ជន​ សង្ស័យ​៣​នាក់​ដែល​ធ្វើ​សកម្មភាព​ចាប់​ រំលោភ​នារី​ខាងលើ​មាន​ ១-​ឈ្មោះ​ពុធ​ គា​រ៉ា​ អាយុ​២៤​ឆ្នាំ​,​ ២-​ឈ្មោះ​រៀម​ មនោ​ អាយុ​១៨​ឆ្នាំ​ និង​៣-​ឈ្មោះ​គឹ​ម​ បញ្ញា​ អាយុ​២២​ឆ្នាំ​ ។​ ពួក​គេ​ទាំង​៣​នាក់​ជា​សិស្ស​ និង​រស់នៅ​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌមានជ័យ​ ។​

​ប្រភព​ពី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ក្មេង​ស្ទាវ​ទាំង​៣​ នាក់​បាន​ចូល​ទៅ​ហូប​ចុក​នៅ​ភោជនីយ​ រ៉ូ​មែន​ទិ​ក​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌមានជ័យ​ ហើយ​ពេល​នោះ​នាង​ក៏​ជា​អ្នកបម្រើ​តុ​នៅ​ ហាង​នេះ​ដែរ​ ។​

ក្រោយ​ពេល​ហូប​ចុក​ដល់​ ពាក់កណ្ដាល​អធ្រាត្រ​ជនសង្ស័យ​ទាំង​៣​ នាក់​បាន​ល្បួងលួងលោម​នាង​ថា​ទៅ​រាំ​ លេង​នៅ​ក្លិប​កម្សាន្ដ​នៅ​កណ្ដាល​ក្រុង​ ភ្នំពេញ​ ​នាង​ក៏​សុខចិត្ដ​ទៅ​រាំ​លេង​ជា​ មួយ​ពួក​គេ​ ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​ម៉ាក​ អាយ​ខន​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AB-​ 7738​ ពណ៌​ផ្កាឈូក​លា​យស​ ដោយ​ជិះ​ ម៉ូតូ​១​គ្រឿង​គ្នា​៤​នាក់​ ។​

ក្រោយ​ពេល​ឡើង​ ជិះ​ម៉ូតូ​នេះ​រួច​មក​ក្មេង​ស្ទាវ​ទាំង​៣​នាក់​ មិន​បាន​ជិះ​សំដៅ​ទៅ​ក្រុងភ្នំពេញ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ជិះ​សំដៅ​ទៅ​កាន់​ ចម្ការ​ដាំ​ជីរ​ដាច់​ស្រយាល​មួយ​នៅ​ភូមិ​ របោះ​អង្កាញ់​ សង្កាត់​​ព្រែក​ឯង​ រួច​គំរាម​ កំហែង​ចាប់​នាង​រំលោភ​ម្នាក់​ម្ដងៗ​ទាល់​ តែ​បាន​សម្រេច​៕

Related Articles

Back to top button
Close
Close